រតនគិរី៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាល ស្រុកវឺនសៃ ក្រោមការសម្របសម្រួលពីតំណាងអយ្យការបានចុះឆែកឆេរផ្ទះប្រពន្ធចុង របស់ក្រុមចោរប្លន់ម្នាក់នៅភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវ៉ើនសៃ ដោយរកឃើញអាវុធ និងវត្ថុតាងជាច្រើនផ្សេងទៀតដែលក្រុមនោះបានប្លន់ប្រដាប់អាវុធនៅ ស្រុកវឺនសៃ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ។
មន្ត្រីនគរបាលបានឲ្យដឹងថាជនសង្ស័យដែលស្ថិតនៅក្នុងអំពើប្លន់ ខាងលើនេះមានឈ្មោះក្រាយច្រំជនជាតិលន់។ដោយឡែកប្រពន្ធចុងមានឈ្មោះ ពេជ្រ ផល្លី។ បើតាមមន្ត្រីនគរបាលពេលចុះឆែកឆេរនោះ សមត្ថកិច្ចបានរកឃើញ អាវុធអាការកាត់ស្វាយមួយដើម បង់មួយគ្រាប់២៦គ្រាប់ និងអាវុធខ្លីមួយដើម បង់មួយគ្រាប់៩គ្រាប់ កងដៃផ្លាកទីនមួយវង់ ក្រវិលផ្លាក់ទីនមួយគូ និងចិញ្ចៀនផ្លាកទីនមួយវង់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ មានជនល្មើសពីរនាក់ ប្រដាប់ដោយអាវុធវែងមួយដើម បានចូលធ្វើសកមុ្មភាពគំរាមភ្ជង់ ហើយចាប់ចងម្ចាស់ផ្ទះពីរនាក់ប្តី-ប្រពន្ធ រួចបានប្រមូលយកសម្ភារៈមួយចំនួន នៅចំណុចផ្លូវចូលក្រុមហ៊ុនម៉ាងយ៉ាង ស្ថិតនៅភូមិវ៉ង ឃុំកាចូន ស្រុកវឺនសៃ។ មន្ដ្រីនគរបាលបានឲ្យដឹងថា មានម្ចាស់ផ្ទះឈ្មោះ ហ្វៀង វ៉ាងគាន អាយុ៣០ឆ្នាំ ជនជាតិវៀតណាម និងប្រពន្ធឈ្មោះ ទូច ស្រីនិច អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។ សមត្ថកិច្ចបន្ដថា មុនពេលកើតហេតុ មានក្រុមចោរមួយក្រុម បានធ្វើសកម្មភាពចូលភ្ជង់ប្លន់ និងចាប់ម្ចាស់ផ្ទះចង ក្រោយមកក្រុមចោរនេះ បានប្រមូលយកទ្រព្យសម្បត្តិមួយចំនួនដូចជា ខ្សែកមាសពីរជី ខ្សែដៃប្លាកទីនពីរជី ជញ្ជៀនមាសពីរវង្វង់(២ជី) បារី២០សុង លុយខ្មែរចំនួន៦០ម៉ឺនរៀល និងលុយវៀតណាមមួយលានដុង ក្រោយមករត់គេចខ្លូនបាត់។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវយ៉ាងដុតដៃ ដុតជើង ដើម្បីស្វែងរកជនសង្ស័យមកមកផ្តន្ទាទោសតាមច្បាប់៕