ជន​សង្ស័យ​បាញ់​សម្លាប់​លោក កែម ឡី ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ជា​អ្នក​នៅ​ខេត្ត​សៀមរាប

11-July-2016 | ដោយ មែន កំសត់

ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។

បុរស​ម្នាក់​ដែល​ជា​ជន​សង្ស័យ​ក្នុង​ការ​បាញ់​សម្លាប់​លោក​ បណ្ឌិត កែម ឡី អ្នក​វិភាគ​បញ្ហា​សង្គម​ដែល​ប្រាប់​ទៅ​ប៉ូលិស​ថា​ខ្លួន​ឈ្មោះ ជួប សម្លាប់ នោះ ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​យ៉ាង​ច្បាស់​ថា​មិន​មែន​ឈ្មោះ ជួប សម្លាប់ ទេ។ អ្នក​ភូមិ និង​ព្រះសង្ឃ​ជាច្រើន ស្គាល់​ច្បាស់​ថា​ឈ្មោះ អឿត អាង។

សាក្សី​ជាច្រើន​ដែល​កំពុង​រស់នៅ​ក្នុង​ភូមិ​នគរភាស និង​ភូមិ​ទន្លេស នៃ​ឃុំ​នគរភាស ព្រម​ទាំង​អ្នក​ស្រុក​អង្គរជុំ ផង សុទ្ធតែ​អះអាង​ដូច​គ្នា ព្រម​ទាំង​មាន​ឯកសារ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ជន​សង្ស័យ​នោះ​កាល​ពី​នៅ​បួស​ ជា​ព្រះសង្ឃ។

ភូមិ​នគរភាស ឃុំ​នគរភាស គឺ​ជា​តំបន់​ជនបទ​ដាច់​ស្រយាល​មួយ​ចម្ងាយ​ប្រហែល ៥០​គីឡូម៉ែត្រ​ភាគ​ខាង​លិច​ពី​ទី​រួម​ខេត្ត​សៀមរាប។

ទីនោះ​ជា​កន្លែង​ដែល​ជន​សង្ស័យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី រស់នៅ ហើយ​ក៏​មាន​ភស្តុតាង ព្រម​ទាំង​សាក្សី​ជាច្រើន​នាក់​សុទ្ធតែ​ស្គាល់​ជន​នោះ ជាមួយ​ប្រវត្តិ​យ៉ាង​ច្បាស់លាស់​ផង។

អ្នក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​នោះ ដោយ​ឆ្លង​កាត់​ផ្លូវ​ដ៏​លំបាក​ក្នុង​រដូវ​វស្សា។ នៅ​ក្រោម​ផ្ទះ​ឈើ ២​ខ្នង ស្ត្រី​ដែល​មាន​សម្បុរ​ខ្មៅ​ក្នុង​វ័យ ៤៥​ឆ្នាំ​ម្នាក់​ឈ្មោះ ហឿម ហ៊ត់ នៅ​ក្នុង​ភូមិ​នគរភាស២។ គាត់​ទទួល​ស្គាល់​ថា គាត់​បាន​ពិនិត្យ​មើល​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដែល​គេ​បង្ហោះ​រូប​បុរស​ម្នាក់​ជា​ជន​សង្ស័យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ហើយ​គាត់​ទទួល​ស្គាល់​ថា បុរស​នោះ​ពិត​ជា​ប្ដី​របស់​គាត់​ដែល​ចេញ​បាត់​ពី​ផ្ទះ​ជាច្រើន​ថ្ងៃ​មក​ហើយ។

ស្ត្រី​មេម៉ាយ​ដដែល​បញ្ជាក់​ថា គាត់​ទើប​តែ​សែនព្រេន​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ជាមួយ​បុរស​នោះ​បាន​រយៈពេល ២​ខែ​ប៉ុណ្ណោះ។ លោកស្រី​ថា ប្ដី​របស់​គាត់​មិន​មែន​ឈ្មោះ ជួប សម្លាប់ ទេ គឺ​ឈ្មោះ អឿត អាង អាយុ ៤៣​ឆ្នាំ ដែល​ជា​អ្នក​បម្រើ​ការងារ​ឲ្យ​អង្គភាព​បរិស្ថាន​មួយ ដោយ​មិន​មាន​ប្រាក់​ខែ​ទេ។ ស្ត្រី​ដដែល​បាន​យក​ឯកសណ្ឋាន​ការងារ​របស់​ប្ដី​មក​បង្ហាញ ព្រម​ទាំង​រូប​ថត​ខ្លះ​ទៀត​ពាក់ព័ន្ធ ក៏ប៉ុន្តែ​គាត់​មិន​ដឹង​ច្បាស់លាស់​ពី​ប្រវត្តិ​ដើម​របស់​ប្ដី​ទេ៖ «គាត់​ចេញ​ពី​ផ្ទះ​ប្រហែល​ជា ១០​ថ្ងៃ​មុន។ គាត់​ប្រាប់​ថា​ទៅ​ភ្នំពេញ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ដែល​សួរ​នាំ​អី​គាត់​ដែរ ពីព្រោះ​ខ្ញុំ​ខឹង​គាត់​រឿង​ពូកែ​លេង​ល្បែង»

ចំណែក​នៅ​ឯ​ភូមិ​ទន្លេស ដែល​ឆ្ងាយ​ពី​ភូមិ​នគរភាស២ ប្រហែល ៥​គីឡូម៉ែត្រ គឺ​ជា​កន្លែង​ដែល​ម្ដាយ​ជន​សង្ស័យ​រស់នៅ។ ទីនោះ​ក៏​ជា​ទីកន្លែង​កំណើត​របស់​បុរស​ម្នាក់​នោះ​ដែរ។

ស្ត្រី​វ័យ​ចំណាស់​អាយុ ៦៤​ឆ្នាំ លោកស្រី ឯក តាប់ មាន​ប្រសាសន៍​ទាំង​ទឹក​មុខ​ភ័យ​ព្រួយ​ថា រូប​ជន​សង្ស័យ​ដែល​គាត់​បាន​ឃើញ​តាម​ទូរទស្សន៍ គឺ​ពិត​ជា​កូន​ប្រុស​ច្បង​របស់​គាត់។ ស្ត្រី​ដដែល​បញ្ជាក់​ថា កូន​ប្រុស​របស់​គាត់​ឈ្មោះ អឿត អាង ហើយ​រហស្សនាម ជួប សម្លាប់ ដែល​គេ​បាន​ប្រាប់​ទៅ​ប៉ូលិស​ក្នុង​ពេល​ចាប់​ខ្លួន​នោះ ប្រហែល​ជា​រហស្សនាម​នៅ​ពេល​ធ្វើ​កងទ័ព។

លោកស្រី ឯក តាប់ ឲ្យ​ដឹង​ថា អឿត អាង គឺ​ជា​កូន​ប្រុស​ច្បង​ក្នុង​ចំណោម​បង​ប្អូន ៩​នាក់​នោះ គឺ​ធ្លាប់​ធ្វើ​កងទ័ព​នៅ​ក្នុង​សម័យ​រដ្ឋ​កម្ពុជា តាំង​តែ​ពី​អាយុ​ជាង ១០​ឆ្នាំ​រហូត​ដល់​ឆ្នាំ​១៩៩៨ ជា​ពេល​ដែល​កង​ឧទ្ទាម​ខ្មែរ​ក្រហម​រលំរលាយ​ទាំង​ស្រុង។ គាត់​មិន​ទាន់​ប្រាកដ​ថា តើ​កូន​ប្រុស​របស់​គាត់​ពិត​ជា​ជន​ដៃ​ដល់​ក្នុង​ការ​បាញ់​សម្លាប់​លោក​ បណ្ឌិត កែម ឡី ប្រាកដ​មែន ឬ​ក៏​យ៉ាង​ណា​ទេ? ពីព្រោះ​កូន​ប្រុស ​ម្នាក់​នេះ​បាន​ផ្លាស់ប្ដូរ​ការងារ​ជាច្រើន ថែម​ទាំង​ធ្លាប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ផង ទៅ​បួស​ជា​ព្រះសង្ឃ​ផង ហើយ​នៅ​ពេល​ចុង​ក្រោយ គឺ​ឃើញ​ស្លៀក​ពាក់​ឯកសណ្ឋាន​ជា​ភ្នាក់ងារ​ការពារ​បរិស្ថាន៖ «ធ្វើ​ទាហាន​ធ្វើ​នៅ​ស្រុក​អង្គរជុំ។ ធ្វើ​ទាហាន​តាំង​ពី​ស្ពាយ​កាំភ្លើង​អូស​ដី ដើរ​ច្បាំង​ជាមួយ​ខ្មែរ​ក្រហមតាម​សមរភូមិ​ជាច្រើន​កន្លែង»

កាំភ្លើង និង​សម្ភារៈ​របស់​ជន​សង្ស័យ​សម្លាប់​លោក​បណ្ឌិត កែម ឡី ត្រូវ​សមត្ថកិច្ច​បង្ហាញ​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Brach Chev

តាម​ជីវប្រវត្តិ​ដែល​វិទ្យុ​អាស៊ីសេរី ស្រាវជ្រាវ​ឃើញ​ឲ្យ​ដឹង​ថា ជន​សង្ស័យ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី គឺ​មាន​ចរិត​សាហាវ​គួរ​ឲ្យ​ខ្លាច ដោយ​ជន​នោះ​ធ្លាប់​ស្គាល់​ទាហាន​ខ្លះ ហើយ​ចូល​ចិត្ត​មាន​បក្ខពួក​ដើរ​ស៊ី​ផឹក ព្រម​ទាំង​ជា​មនុស្ស​ដែល​កើត​មាន​រឿង​អាស្រូវ​ស្រី​ញី​ជាច្រើន​លើក។ បុរស​ឈ្មោះ អឿត អាង ធ្លាប់​លែងលះ​ប្រពន្ធ​ដំបូង​ឈ្មោះ យឿត នៅ​ភូមិ​ល្បើក រួច​ហើយ​ក៏​ទៅ​សាង​ផ្នួស​ជា​ព្រះសង្ឃ។ នៅ​ពេល​បួស​ជា​ព្រះសង្ឃ ក៏​មាន​រឿង​សេព​មេថុន​ជាមួយ​នឹង​ស្ត្រី​ម្នាក់​ទៀត​រហូត​ដល់​មន្ត្រី​សង្ឃ​ ជាច្រើន បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​សឹក ហើយ​នៅ​ចុង​ក្រោយ ជន​នោះ​បាន​លា​ចាក​សិក្ខាបទ​ពី​ព្រះសង្ឃ​ដោយ​ខ្លួន​ឯង និង​រៀបចំ​សែនព្រេន​ជាមួយ​អ្នក​មេម៉ាយ​ម្នាក់​ធ្វើ​ជា​ប្រពន្ធ។

សាក្សី​ជាច្រើន​បញ្ជាក់​ថា ការ​អះអាង​របស់​ជន​សង្ស័យ​ដែល​ឈាន​ទៅ​ដល់​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដោយសារ​តែ​រឿង​ជំពាក់​ប្រាក់ ៣.០០០​ដុល្លារ​ នោះ គឺ​គេ​មិន​ជឿ​ទេ ពីព្រោះ​បើ​គេ​ដឹង​ថា​លោក កែម ឡី និង​ជន​សង្ស័យ​មិន​ដែល​ស្គាល់​គ្នា​ទាល់​តែ​សោះ ហើយ​ជន​នោះ​ទៅ​ទីក្រុង​ភ្នំពេញ គឺ​គ្រាន់​តែ​ឡើង​ចុះ​ទៅ​ប្រជុំ​រឿង​ការងារ​បរិស្ថាន​ប៉ុណ្ណោះ។

ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ប្រាសាទធ្នង់ ហៅ​វត្ត​ក្រឡាញ់ ក្នុង​ឃុំ​សោម ព្រះនាម សឿម សួន ឲ្យ​ដឹង​ថា ជន​សង្ស័យ​ឈ្មោះ អឿត អាង បាន​ចូល​ទៅ​សាង​ផ្នួស​នៅ​ក្នុង​វត្ត​របស់​ព្រះអង្គ​កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ។ ស្នាក់នៅ​បាន​រយៈពេល ១​ឆ្នាំ ព្រះអង្គ​ក៏​បណ្ដេញ​ព្រះសង្ឃ​នោះ​ចេញ​ពី​វត្ត ដោយសារ​តែ​និមន្ត​ចេញ​ពី​វត្ត​រហេតរហូត​មិន​ដឹង​ទៅ​ណា​មក​ណា​ច្បាស់លាស់។ ព្រះអង្គ​ឲ្យ​ដឹង​ថា ឈ្មោះ អឿត អាង គឺ​មាន​ចរិត​សាហាវ​ដោយ​អប់រំ​មិន​ស្ដាប់ ហើយ​ចេះ​តែ​ភាសា​បាញ់​បោះ៖ «អាត្មា​និយាយ​ពាក្យ​ធ្ងន់​ពាក្យ​អី​ថា​ឲ្យ គឺ​គេ​ប្រមាថ​បាញ់​ប្រមាថ​អី។ កាល​ពី​នៅ​បួស គឺ​មិន​រៀន​ធម៌ គឺ​និយាយ​តែ​ពី​រឿង​ធ្វើ​ទាហាន»

ចំណែក​ព្រះភិក្ខុ សោម សាម៉ន ជា​អនុគណ​ស្រុក​អង្គរជុំ មាន​ថេរ​ដីកា​ថា ព្រះអង្គ​ជា​គ្រូ​ឧបជ្ឈាយ៍​បំបួស​ឈ្មោះ អឿត អាង នោះ។ បន្ទាប់​ពី​បួស​រួច​មក ជន​នោះ​មាន​រឿង​អាស្រូវ​ជាច្រើន​រហូត​ត្រូវ​បណ្ដេញ​ចេញ​ពី​វត្ត​ ប្រាសាទធ្នង់ ហើយ​ទៅ​គង់​នៅ​វត្ត​ភ្នំកំបោរ ក្នុង​ស្រុក​វ៉ារិន។ បន្ទាប់​មក​មិន​យូរ​ប៉ុន្មាន ក៏​និមន្ត​ទៅ​គង់​នៅ​អាស្រម​ពើង​តានន់។ ព្រះអង្គ​បញ្ជាក់​ថា ដោយសារ​ព្រះសង្ឃ​នោះ​មាន​រឿង​អាស្រូវ​ច្រើន គឺ​មន្ត្រី​សង្ឃ​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​លា​ចាក​សិក្ខាបទ ប៉ុន្តែ​បុគ្គល​នោះ​មិន​ព្រម​សឹក រហូត​ដល់​ព្រះអង្គ​ដក​យក​លិខិត​សម្គាល់​ខ្លួន​ជា​សង្ឃ​ចំនួន ២​លើក​មក​ហើយ។ ព្រះអង្គ​ជឿ​ថា ជន​នោះ គឺ​មាន​លាក់​ទុក​កាំភ្លើង​តាំង​ពី​នៅ​បួស​ជា​សង្ឃ​ម្ល៉េះ៖ «អាត្មា​ឮ​គណៈកម្មការ​ដែល​អាត្មា​បាន​ចាត់​តាំង គាត់​ឈ្មោះ តាកែវ បាន​ប្រាប់​ថា​លោក​នោះ​គំរាម​បាញ់​អ្នក​ណា​ដែល​តាម​រក​រឿង»

សាក្សី​ជាច្រើន​បង្ហាញ​ការ​ជឿជាក់​ថា ឈ្មោះ អឿត អាង អាច​ជា​ជន​សង្ស័យ​ដែល​ស៊ី​ឈ្នួល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មែន ក៏ប៉ុន្តែ​អ្វី​ដែល​គេ​មិន​អាច​ជឿ​នោះ គឺ​មិន​មែន​ដោយសារ​តែ​រឿង​លោក កែម ឡី ជំពាក់​លុយ​ទេ ពីព្រោះ​ជន​នោះ​មិន​ដែល​មាន​លុយ​ច្រើន​ទេ គ្រាន់​តែ​ជា​ជន​ពនេចរ ហើយ​ក៏​មិន​ដែល​ស្គាល់​លោក កែម ឡី ដែរ៕

ជន​សង្ស័យ​បាញ់​សម្លាប់​លោក កែម ឡី ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ជា​អ្នក​នៅ​ខេត្ត​សៀមរាប

ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ Brach Chev

Brach Chev

ចំនួនអ្នកទស្សនា

    20574177

  • ថ្ងៃនេះ4461
  • ម្សិលមិញ12101
  • សប្តាហ៍នេះ16571
  • ខែនេះ131721
  • ឆ្នាំនេះ131721
  • សរុប20574177