ភ្នំពេញ៖ប្រជាពលរដ្ឋមានការ ភ្ញាក់ផ្អើលខណៈពួកគាត់បានប្រទះឃើញបុរសម្នាក់បានដេកស្លាប់នៅ ក្នុងផ្ទះរបស់ខ្លួនស្ថិតក្នុងបុរីសន្តិភាព២ ផ្ទះលេខ៤៩០Eo, ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី១១ កក្កដា ២០១៦។
ប្រភពព័ត៌មានបាន ឲ្យដឹងថា បុរសដែលស្លាប់ឈ្មោះប៉ែន ថៃលា អាយុ៥៩ឆ្នាំ ជាអ្នករត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិកើតហេតុខាងលើ មានប្រពន្ធ និងកូន តែមិនបាននៅផ្ទះទេនៅថ្ងៃកើតហេតុទេ។ប្រភពបន្តថាអត់មាននរណាម្នាក់ ដឹងថាបុរសខាងលើស្លាប់តាំងពីពេលនោះឡើយ។ តែបើតាមប្រភពពីអ្នកភូមិថាមុនកើតហេតុគេបានឮសំឡេងចាក់ចម្រៀងឡើង កងរំពងចេញពីក្នុងផ្ទះជនរងគ្រោះរហូត។តែពួកគាត់ក៏មិនបាន ចាប់អារម្មណ៍នោះដែរ ។
លុះនៅវេលាប្រហែល១២អធ្រាត្រអ្នកជិតខាង ក៏បានសំឡេងប្រាវដូចធ្លាក់របស់ធ្ងន់ពីលើមក ពេលនោះ ក៍មានអ្នកចេញមកមើលដែរតែមិនឃើញអ្វីនាំគ្នាចូលផ្ទះអស់ទៅ។លុះ ដល់ពេលកើតហេតុអ្នកភូមិនៅតែឮសំឡេងចាក់ចម្រៀងចេញពីក្នុងផ្ទះនោះទៀត ក៍នាំគ្នាឆ្ងល់ ហេតុអ្វីម្ចាស់ផ្ទះមិនព្រមបិទអ៊ីចឹង? ។ រហូតសង្ស័យបាននាំគ្នាគាស់សោរទ្វារផ្ទះចូលទៅក្នុងមើលទើបដឹងថា ការពិតម្ចាស់ផ្ទះ (ជនរងគ្រោះ) បានស្លាប់ទៅហើយ ក្នុងស្ថានភាពដូចធ្លាក់ពីលើដំបូលមក ជិតជណ្តើរឡើងទៅលើឡៅទើបបង្កភ្ញាក់ផ្អើលតែម្តង។ឯការស្លាប់រប ស់បុរសនោះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេសមត្ថកិច្ចកំពុង ស្រាវជ្រាវ ៕