កំពង់ឆ្នាំង៖ស្ត្រីម្នាក់ត្រូវប្តី របស់ខ្លួនវាយរហូតដល់ស្លាប់នៅក្នុងជម្លោះគ្រួសារដែលបានកើតឡើងកាលពី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នៅភូមិគុយឃុំដារស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចបានអោយដឹងថាជនដៃដល់ជាប្តីមានឈ្មោះសួង វុធ អាយុ៤៥ឆ្នាំ ចំណែកឯប្រពន្ធដែលជាជនរងគ្រោះមាន ឈ្មោះបូ ភ័ណ្ឌ អាយុ៤៧ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុគ្រួសារនេះរស់នៅ ក្នុងភូមិឃុំខាងលើ ។
សមត្ថកិច្ច បានអោយដឹងថានៅមុនពេលកើតហេតុពីរនាក់ប្តីប្រពន្ធនេះបានផឹកស៊ី ជាមួយគ្នាររហូតដល់ស្រវឹងរៀងៗខ្លួនហើយប្តី បានប្រាប់អោយប្រញាប់ទៅផ្ទះដាំបាយព្រោះជិតដល់ពេលត្រូវទៅធ្វើការ ហើយ។ ក្រោយពីប្រាប់ហើយប្តីបានដើរមកផ្ទះមុន។ ចំណែកឯប្រពន្ធមកតាមក្រោយហើយចូលទិញម្ហូប។ដោយឡែកប្តីដែលមកដល់ ផ្ទះមុនចាំប្រពន្ធបាត់មិនឃើញក៍កើតក្តីក្តៅក្រហាយ លុះដល់ប្រពន្ធមកដល់ផ្ទះក៍បង្ករជាជម្លោះឈ្លោះគ្នាឡើងតឹងសសៃ ករៀងៗខ្លួន។
សមត្ថកិច្ចបានអោយដឹងទៀតថានៅក្នុងជម្លោះនោះ ប្តីបានគម្រាមរកវាយប្រពន្ធខ្លាចបានរត់គេចទៅផ្ទះបងប្អូន។ ឃើញដូចនេះប្តីក៏ ដេញទៅតាមពីក្រោយហើយតាមទាន់ចាប់បោចសក់និងវ៉ៃមួយដៃត្រូវចំកញ្ចឹ ង.កបណ្តាលអោយដួលបោកក្បាលទៅនឹងជ្រុងគ្រែស្លាប់ភ្លាមៗនៅកន្លែង កើតេហតុតែម្តង។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីដែលជាជនដៃដល់ កសាងសំណុំ រឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕