រាជធានីភ្នំពេញ៖ក្រោយការសាកសួរពេញមួយថ្ងៃទី១២ខែកក្កដានេះតុលាការបានរកឃើញតម្រុយជាច្រើនសម្រាប់ការសើបអង្កេតនិងការចោទប្រកាន់នៅក្នុងរឿងក្តីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ប្រធានអង្គការអភិវឌ្ឍន៍សង្គម ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ភ្លាមៗក្រោយបញ្ចប់ការសាកសួរខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ថា អយ្យការបានសម្រេចរក្សាទុកជនល្មើសនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំំពេញដើម្បីបន្តនីតិវិធីនៅថ្ងៃស្អែក បន្ទាប់ពីការសួរចម្លើយពេញមួយថ្ងៃ។ ការសួរចម្លើយនេះបានផ្តល់ប្រយោជន៍និងតម្រុយជាច្រើនសម្រាប់ការសើបអង្កេតនិងការចោទប្រកាន់នៅក្នុងរឿងក្តីនេះ ។
លោក បន្តថា យើងកំពុងពិនិត្យលើឯកសារចម្លើយ ឯកសារនានា និងភស្តុតាងផ្សេងទៀតនៅក្នុងរឿងនេះដែលឈានទៅដល់ការសម្រេចចោទប្រកាន់នៅថ្ងៃស្អែក ៕