ភ្នំពេញ៖ កូនស្រីសុំមកលេងផ្ទះតានៅភ្នំពេញកាលពីថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៦ ហើយបន្តសុំទៅលេងផ្ទះបងប្អូននៅ ម្តុំព្រែកប្រា លុះត្រឡប់មកវិញក៏បាត់ដំណឹងសូន្យ សូម្បីតែទូរស័ព្ទក៏ខលមិនចូលដែរមកទល់ថ្ងៃទី១២ខែកក្កដានេះរយៈពេល ៥ថ្ងៃហើយ។
កូនស្រីដែលមានឈ្មោះ ម៉ាត់ មាតី អាយុ១៦ឆ្នាំ ជនជាតិខ្មែរអិស្លាម រយៈពេល៥ថ្ងៃ ដែលបានសុំមកលេងផ្ទះតា នៅសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រួចបានសុំតាទៅ លេងផ្ទះបងប្អូននៅសង្កាត់ព្រែកប្រា ក៏បានបាត់ដំណឹងតាំងពីថ្ងៃនោះមក ដោយគ្មានការទំនាក់ទំនងមក ហើយទូរស័ព្ទក៏ខលមិនចូល ។
បើតាម កំឡុងពេលដែលបានបាត់ខ្លួននោះ ក៏មានការបង្ហោះរូបភាពក្នុងហ្វេសប៊ុកនៅជាមួយសង្សារ ដូច្នេះមានការសង្ស័យថា នៅជាមួយសង្សារ ។ សូមបញ្ជាក់ថា ឪពុកក្មេងស្រីដែលបាត់ខ្លួនមានឈ្មោះ អាន ម៉ាត់ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរអិស្លាម ម្ដាយឈ្មោះ សេន រ៉ភីមាល់ អាយុ៣៥ឆ្នាំជនជាតិខ្មែរអិស្លាម ជាកសិកររស់នៅខេត្តតាកែវ ៕