កំពត៖បុរសម្នាក់ត្រូវបានឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៦នៅក្នុងភូមិស្វាយធំសង្កាត់ ក្រាំងអម្ពិលក្រុងកំពតព្រោះតែបានយកកាំបិតចាក់គូទំនាស់ដែលជាមិ ត្តិភក្តិរបស់ខ្លួនបណ្តាលឱ្យរងរបួសធ្ងន់ផ្តើមឡើងដោយសារជម្លោះក្នុង វង់ផឹកស៊ី។ហេតុការណ៍នេះបានកើតឡើងនៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត កាលពីកណ្តាល អធ្រាត្រថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។
មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យ មានឈ្មោះជុំសារុនអាយុ៣៨ឆ្នាំ។ចំណែកជនរងគ្រោះឈ្មោះសុខជាអាយុ៣៤ ឆ្នាំ។ទាំងពីរនាក់មានទីលំនៅភូមិស្វាយធំសង្កាត់ក្រាំងអម្ពិល ក្រុងកំពតខេត្តកំពត។មន្ត្រីដដែលបានប្រាប់ឱ្យដឹងទៀតថាកាលពីយប់ ថ្ងៃទី១១ខែកក្កដាឆ្នាំ២០១៦មានជម្លោះក្នុងវង់ផឹកស៊ីមួយស្ថិត ក្នុងភូមិ១ឧសភាសង្កាត់កំពង់កណ្តាលក្រុងកំពតរហូតឈានដល់ដំណាក់កាល ប្រើហិង្សារវាងមិតភក្តិដែលរស់នៅក្នុងភូមិស្វាយធំសង្កាត់ក្រាំង អម្ពិលជាមួយគ្នា។
ដោយមិនអាចទ្រាំបាននឹងការដាល់ត្រូវចំ ភ្នែករបស់ខ្លួនពីសំណាក់ឈ្មោះសុខជាឈ្មោះជុំសារុនក៏បានទាញយក កាំបិតចាក់ត្រូវគូទំនាស់ត្រង់ដើមដៃបណ្តាលឱ្យរបួសធ្ងន់ធ្ងរតែម្តង។ ប្រភពដដែលបានបន្តទៀតថាលុះព្រឹកថ្ងៃទី១២ខែកក្កដាសមត្ថកិច្ចក៏តាម ចាប់បានជនសង្ស័យនៅនឹងផ្ទះរបស់គេតែម្តង៕