សៀមរាប៖បុរសជាប្តី ត្រូវបានទទួលរងរបួសធ្ងន់ ដោយសារទំនាស់ក្នុងគ្រួសារ ដែលប្រពន្ធរបស់ខ្លួនជាអ្នកកាប់ចំនួន០៨កាំបិត។ ក្រោយពីកើតហេតុ ស្ត្រីជាប្រពន្ធបានរត់គេចខ្លួន ព្រោះអាចយល់ថា ការកាប់ប្តីជាច្រើនកាំបិតអាចមានគ្រោះថ្នាក់ដល់ជីវិត ទើបប្រពន្ធរត់គេចខ្លួនបែបនេះ។ ហេតុការណ៍ប្រពន្ធកាប់ប្តីកើតឡើងនៅយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិអូរ ឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប។
សមត្ថកិច្ចក្រោយពីកើតហេតុបន្ទាប់ពីប្រពន្ធរត់គេចខ្លួនបាត់ជនរងគ្រោះ ជាប្តីត្រូវបានអ្នកភូមិនាំគ្នាដឹកមកកាន់មណ្ឌលសុខភាពឃុំខ្វាវ ស្រុកជីក្រែងដើម្បីព្យាបាលរបួស។អ្នកភូមិបាននិយាយថាគ្រួសារដែលមាន ការទាស់ទែងកាប់ចាក់គ្នាខាងលើគឺជារឿយៗត្រូវបានគេឃើញឈ្លោះគ្នា ជាប្រចាំ។
លុះដល់ថ្ងៃកើតហេតុប្តីប្រពន្ធទាំង២បាន ឈ្លោះទាស់ទែងគ្នាជាថ្មីហើយប្រពន្ធបានយកកាំបិតធុនល្មមមួយ មកកាប់ទៅលើប្តីចំនួន០៨កាំបិត បណ្តាលឲ្យរបួសក្បាល និងស្មា។ បុរសជាប្តីដែលរងរបួសនោះមានឈ្មោះ យ៉ង់ ឈុនលី ហៅ គក់ អាយុ៣៨ឆ្នាំ។ រីឯប្រពន្ធដែលកាប់ប្តីនោះ មានឈ្មោះ សាវី អាយុ៣៦ឆ្នាំ។ ប្តីប្រពន្ធទាំង២រស់នៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប៕