រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយ ដោយសារស្ត្រីម្នាក់ជាប្រពន្ធបានប្តឹងសមត្ថកិច្ចចោមចៅ ឱ្យចាប់ខ្លួនបុរសជាប្តី បន្ទាប់ពីប្រទះឃើញកំពុងឈរនៅម្តុំរោងចក្រមួយកន្លែង ។ ការឱ្យចាប់ខ្លួន ក៏ព្រោះតែនាងខឹង ប្តីរូបនោះបានក្បត់ចិត្តនាង ទៅលួចរួមរ័ក្សជាមួយក្មេងស្រីជាអនីតិជន (អ្នករស់នៅជិតខាង) នៅលើដំបូលផ្ទះជាន់ទី៤ ហើយត្រូវនាងទាន់ ក៏យកកាំបិតដេញកាប់ រហូតប្តីរត់រូបនោះ រត់បាត់តាំងពីយប់មកម្ល៉េះ ។
ហេតុការណ៍នេះផ្អើល កាលពីវេលាម៉ោង០២រសៀលថ្ងៃទី១២ កក្កដា ២០១៦ ស្ថិតត្រង់ចំណុចជិតរោងចក្រក្បែរផ្ទះ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពឱ្យដឹងថា បុរសជាប្តីឈ្មោះអ៊ុន ម៉ាប់ អាយុ២២ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅខេត្តព្រៃវែង មានប្រពន្ធឈ្មោះអ៊ុយ ស្រស់ អាយុ២៥ឆ្នាំ ជាកម្មការិនីរោងចក្រ ។ ចំណែកក្មេងស្រីរងគ្រោះជាអនីតិជន អាយុ១៤ឆ្នាំ ដោយទាំងប្រពន្ធនិងក្មេងស្រីរងគ្រោះ បានទៅពាក្យប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនបុរសជាប្តីកំហូចនោះ ។
ប្រភពបន្តថា កន្លងមក ធ្លាប់ស្រីម្នាក់ទៀតមកខ្សឹបប្រាប់ស្ត្រីប្រពន្ធដែរថា ប្តីកំពុងមានស្នេហាលួចលាក់ជាមួយក្មេងស្រីរូបនោះ តែត្រូវប្រពន្ធមិនជឿនោះទេ ។ លុះនៅវេលាម៉ោងជាង០៨យប់ថ្ងៃទី១១ កក្កដា ដោយប្រពន្ធបានប្តីយូរពេក ព្រោះប្តីប្រាប់ថា ឡើងទៅលើដំបូលយកខ្យល់អាកាស ។ ប្រពន្ធឆ្ងល់ម៉េច ហេតុអ្វីក៏បាត់រាប់ម៉ោងអ៊ីចឹង0x017d7 ក៏ឡើងទៅតាមប្តីដល់ជាន់ទី៤ ស្រាប់តែប្រទះឃើញប្តីកំពុងរួមរ័កជាមួយក្មេងស្រីអាយុ១៤ឆ្នាំនោះ ។
ធ្វើឱ្យនាងជាប្រពន្ធមិននិយាយមួយម៉ាត់ សុខចិត្តចុះមកក្រោមវិញ ហើយហៅឪពុកម្តាយឱ្យជួយទៅមើល តែពេលនោះភ្លើងកំហឹងប្រពន្ធក៏បានផ្ទុះឡើងដែរ ក៏យកកាំបិតប៉័ងតោឡើងទៅដេញកាប់ ធ្វើឱ្យប្តីនោះផ្អើលរត់បាត់តែម្តង ។ គួរបញ្ជាក់ថា ប្តី-ប្រពន្ធរូបនេះ ទើបតែរៀបការបាន៤ឆ្នាំ ដោយមិនទាន់មានកូនទេ ។