ប្រពន្ធ​ឃាត​កដៃ​ឆៅ ជួប សម្លាប់ ត្រូវ​បាន​សមត្ថកិច្ច​សួរនាំ

13-July-2016 | ដោយ មែន កំសត់

 

ខេត្តសៀមរាប ៖ ស្ត្រី​ជា​ប្រពន្ធ​ជន​ដៃដល់ ត្រូវ​បាន​សមត្ថកិច្ច​មក​ពី​ក្រសួងមហាផ្ទៃ សហ​ការណ៍​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរជុំ បាន​នាំ​យក​ទៅ​សួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប បន្ទាប់​ពី​មាន​ព័ត៌មាន​ថា ប្តី​ជា​ឃាតក​បាន​សម្លាប់​លោក កែម ឡី កាលពី​កន្លង​ទៅ​។ ការ​ចុះ​មក​នាំ​យក​ស្ត្រី​ជា​ប្រពន្ធ​ជន​ដៃដល់​ដែល​បាន​សម្លាប់​លោក កែម ឡី ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​នគរ​ភាស​២ ឃុំ​នគរ​ភាស ស្រុក​អង្គរជុំ ខេត្តសៀមរាប​។

តាម​ប្រភព​ពី​មិត្តភក្តិ​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ការងារ​ជាមួយ​គ្នា​ មានឈ្មោះ អ៊ុំ អឿ​ង ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មានមុខរ​បរជា​មន្ត្រី​អង្គការ ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ ប្រចាំ​ស្រុក​អង្គរជុំ ខេត្តសៀមរាប  បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​នៅ​រសៀល ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦​នេះ​ថា ឈ្មោះ អឿ​ត អាង បាន​ហៅ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៦​ថា បង​ខ្ញុំ​បានការ​ងារ​ធ្វើ​ហើយ ពេល​នោះ​ឈ្មោះ អ៊ុំ អឿ​ង បាន​សួរ​ទៅ​វិញ​ថា ប្អូន​ឯង​ធ្វើ​អី​សព្វថ្ងៃ គេ​បាន​ប្រាប់​វិញ​ថា ជា​មន្ត្រី​យោធា​នៅ​ភ្នំពេញ បាន​ប្រាក់ខែ​ច្រើន​គួរសម​ដែរ រួច​ក៏​ដាច់​សេវា​បាត់​ទៅ​។

ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ឃាតក ដៃ​ឆៅ​បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​ដែរ​ថា ក្រោយ​ពី​សមត្ថកិច្ច​នាំ​ខ្លួន​គេ​ទៅ​ប៉ុស្តិ៍ ពួក​គាត់​បាន​សួរ​នាង​ខ្ញុំ​ថា យក​គ្នា​បាន​ប៉ុន្មាន​ខែ​ហើយ ហើយ​ប្តី​នាង​ខ្ញុំ​ពី​មុន​គាត់​ធ្វើ​អ្វី​ដែរ បន្ទាប់​មក​នាង​ខ្ញុំ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា មុន​យក​នាង​ខ្ញុំ ឪពុក​ម្តាយក្មេក​ខ្ញុំ​គាត់​បាន​ប្រាប់​ថា ពី​មុន​គាត់​ធ្វើ​ជា​យោ​ធោ បន្ទាប់​មក​ក៏​ឈប់ រួច​ទៅ​ធ្វើ​សំណង់​នៅ​ប្រទេស​ថៃ ក៏​បាន​ប្រពន្ធ​មុន​មានកូន​ស្រី​១ អាយុ​១៣​ឆ្នាំ ក៏​ត្រឡប់​មក​វិញ បាន​លែងលះ​គ្នា ក៏​ចូល​មក​បួស​បាន​៤​វស្សា​នៅ​ក្នុងស្រុក​បាន​ចំនួន​៣​វត្ត ទី​១. វត្ត​ប្រាសាទ​ធ្ន​ក់ ហៅ​វត្ត​ក្រឡាញ់ ស្ថិត​នៅ​ក្នុងភូមិ​ម្កាក់ ឃុំ​តា​សោម ស្រុក​អង្គរជុំ ខេត្តសៀមរាប បាន​១​វស្សា និង​ទី​២.​វត្ត​កំបោរ ក្នុងភូមិ​កំបោរ ឃុំ​ស្វាយសរ ស្រុក​អង្គរជុំ ខេត្តសៀមរាប បួស​បាន​១​វស្សា និង​ទី​៣.​វត្ត ពើង​តាន​ន្ទ ក្នុងភូមិ​គោក​ព្នៅ ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​បួស​បាន​២​វស្សា រួច​ក៏​មាន​ទំនាស់​ជាមួយ​ពុទ្ធបរិស័ទ ក៏​ចាកចេញ រួច​បាន​សែន​ជាមួយ​នាង​ខ្ញុំ រស់នៅ​ជាមួយ​បាន​រយៈពេល​២​ខែ ក៏​ចូល​ទៅ​ធ្វើការ​ជា​មន្ត្រី​អង្គការ ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍ ប្រចាំ​ស្រុក​អង្គរជុំ រួច​ប្រាប់​នាង​ខ្ញុំ​ថា គាត់​ទៅ​ភ្នំពេញ​ជាមួយ​បងធម៌​របស់​គាត់ ប៉ុន្តែ​នាង​ខ្ញុំ​មិន​បាន​ស្គាល់ឈ្មោះ បងធម៌​គាត់​ទេ​។

នៅ​ថ្ងៃមួយ​គាត់​បាន​ផ្ញើ​លុយ​មក​ឱ្យ​នាង​ខ្ញុំ​តាម​វី​ង​ចំនួន​៣០​ម៉ឺន​ រៀល ហើយ​គាត់​ប្រាប់​តាម​ទូរស័ព្ទ​ថា លុយ​នេះ​ឪពុកធម៌​គាត់​ឱ្យ​យក​មក​ទិញ​ទៀនវស្សា ដើម្បី​យក​ទៅ​ចូល​បុណ្យ​នឹង​គេ​។ ចំណែក​រឿង​អ្វី​ផ្សេង​ទៀត​នាង​ខ្ញុំ​ពុំ​បានដឹង​ទេ​នោះ​ឡើយ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​នាំ​យក​ស្ត្រី​ជា​ប្រពន្ធ​ឃាតក ដៃ​ឆៅ​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល នគរ​ភាស កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​ពី​សមត្ថកិច្ច​មក​ពី​ក្រសួងមហាផ្ទៃ ក៏​ដូច​ជា​មន្ត្រី​នគរបាល​ស្រុក​អង្គរជុំ​បាន​ទេ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦​នេះ​៕​   

 

ចំនួនអ្នកទស្សនា

    20576987

  • ថ្ងៃនេះ1001
  • ម្សិលមិញ6261
  • សប្តាហ៍នេះ19381
  • ខែនេះ134531
  • ឆ្នាំនេះ134531
  • សរុប20576987