កណ្តាល៖កម្លាំងនគរបាលស្រុកកោះធំបាន ចុះបង្ក្រាបអ្នកបើកទីតាំងល្បែងស៊ីសងកន្ទុយលេខនិងបានឃាត់ខ្លួន ស្ត្រីម្នាក់រួមជាមួយវត្ថុតាងនៅចំណុចភូមិកោះទៀវ"ក"ឃុំសំពៅពូន ស្រុកកោះធំខេត្តកណ្ដាលកាលពីរសៀលថ្ងៃទី ១២ខែកក្កដាឆ្នាំ២០១៦។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថាកម្លាំងបានចុះបង្ក្រាបមុខសញ្ញា ល្បែងស៊ីសងកន្ទុយលេខដោយឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះសយ មុំភេទស្រីអាយុ៣០ ឆ្នាំជនជាតិខ្មែរទីលំនៅភូមិកោះទៀវ"ក"ឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្ដាលមុខរបរកត់កន្ទុយលេខ។
ក្នុងនោះវត្ថុតាងដែល សមត្ថកិច្ចរឹបអូសបានមានប្រាក់រៀល២៩៥.១០០ររៀល,ប្រាក់ដុល្លារ១៨ ដុល្លារប្រាក់វៀតណាម២១០.០០០ដុង,ក្រដាស់មានលេខសម្រាប់កត់ កន្ទុយលេខចំនួនពីរសន្លឹក,កាបូបស្ពាយចំនួនមួយ,ប៊ិចចំនួនបីដើម, ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U5831,ទូរស័ព្ទចល័តពីរគ្រឿង។បន្ទាប់ពីបង្ក្រាបសមត្ថកិច្ចបាននាំ ស្ត្រីសង្ស័យព្រមទាំងវត្ថុតាងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក កោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី៕