បន្ទាយមានជ័យ៖បុរសម្នាក់ដែល ធ្លាប់មានជំងឺសសៃប្រសាទបានយកដំបងដែកវាយទៅលើប្អូនជា មន្ត្រីនគរបាលនៅវរការពារព្រំដែនខេត្តព្រះវិហាររហូតដល់ស្លាប់ក្នុង ថ្លុកឈាមយ៉ាងអាណោចអាធ័មដោយមិនទាន់ដឹងពីមូលហេតុ។ករណីនេះបានកើតឡើង នៅមិចាន់គីរី សង្កាត់-ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី១២ខែកក្កដា ឆ្នាំ២០១៦លុះព្រឹកថ្ងៃទី១៣ទើបមានការភ្ញាក់ផ្អើល។
មន្ត្រីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យជាបងប្រុសដែលមានជំងឺសសៃប្រសាទឈ្មោះ ឡុង សំអឿន អាយុ៤២ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។ រីឯប្អូនប្រុសបង្កើតស្លាប់មានឈ្មោះ ឡុង សំអូន អាយុ៣៨ឆ្នាំ ជាមន្ត្រីនគរបាលការពារព្រំដែនគោក ប្រចាំខេត្តព្រះវិហារ។
បើតាម ការអះអាងពីម្តាយជនរងគ្រោះបានប្រាប់ថាកូនប្រុសជាទីស្រឡាញ់របស់គាត់ បានទៅបំពេញភារកិច្ចជាមន្ត្រីនគរបាលការពារព្រំដែនអស់ជាច្រើនខែ។ លុះល្ងាចថ្ងៃទី១២កក្កដានេះកូនប្រុសបានសុំច្បាប់មកលេងផ្ទះក្នុង ក្តីនឹករលឹកគ្រួសារព្រោះបែកយូរ។ដល់ពេលយប់ស្រាប់តែបងប្រុស( ជនសង្ស័យ)បានហៅប្អូនទៅក្រៅតែពេលយប់ជ្រៅពេកគាត់ជាម្តាយបានបិទ ទ្វារផ្ទះដេកដោយមិនបានដឹងពីហេតុការណ៍នោះឡើយ។
ប្រភពពី ស្ត្រីជាម្តាយរូបនោះបានបន្តថាលុះព្រឹកឡើងគាត់បានបើកទ្វារ រួចហៅកូនប្រុស (ជនរងគ្រោះ)មកស្រុះស្រូបអាហារពេលព្រឹក តែមិនឮកូនឆ្លើយសោះគាត់បានដើរទៅក្រោយផ្ទះ ក៏ឃើញកូនប្រុសរងគ្រោះ ដេកស្លាប់មិនដឹងមូលហេតុតាំងពីពេលណាឡើយ។
ភ្លាមៗនោះ សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យបានសន្និដ្ឋានថា សាកសពនេះត្រូវបានគេវាយចំផ្នែកខាងក្រោយក្បាលជាច្រើនដំបងដែកទើប ស្លាប់។បច្ចុប្បន្នសមត្ថកិច្ចបានចាប់ជនសង្ស័យទៅកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមច្បាប់៕