ស្ទឹងត្រែង៖កម្លាំងអន្តរាគមន៍បង្ក្រាប ការជួញដូរសត្វព្រៃរបស់រដ្ឋបាលព្រៃឈើសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តស្ទឹងត្រែងបានចុះបង្ក្រាបនិងរឹបអូសសត្វព្រៃខុសចាប់ចំនួន៧ គីឡូក្រាម ដកហូតម៉ូតូមួយគ្រឿងបញ្ជូនសំណុំរឿងទៅតុលាការកាលពីថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០១៦។
មន្ត្រីរដ្ឋបាលព្រៃឈើស្ទឹងត្រែងបានឱ្យដឹងថា សកម្មភាពចុះបង្ក្រាបបទល្មើសជួញដូរសត្វព្រៃដោយខុសច្បាប់នោះខាងជំនាញ ដកហូតបានម៉ូតូមួយគ្រឿងដែលឈ្មួញដឹកសត្វត្រកួតរស់ពីរក្បាលនិង សាច់ព្រៃមួយចំនួនមកដាក់លក់ក្នុងផ្សារខេត្តស្ទឹងត្រែង។រីឯម្ចាស់ ម៉ូតូដឹកសត្វព្រៃនោះបានរត់គេចខ្លួនចូលក្នុងផ្សារស្ទឹងត្រែងពេលឃើញ កម្លាំងជំនាញរដ្ឋបាលព្រៃឈើដេញស្ទាក់។
ចំពោះសាច់ស្រស់ចំនួន ៧គីឡូក្រាមក្នុងនោះមានប្រមា៥,៥គីឡូក្រាម,សាច់ឈ្លួស៦,៥ គីឡូក្រាម,ក្រពះប្រមាក្រៀមចំនួន៤ទៀតត្រូវបានក្រុមការងារធ្វើ ការដុតបំផ្លាញចោលក្នុងខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង។សត្វត្រកួតរស់ ដែលដកហូតបាននោះត្រូវបានដោះលែងចូលទៅក្នុងព្រៃដោយឡែកម៉ូតូមួយគ្រឿង ម៉ាកហុងដា(វ៉េវអាល់ហ្វា)ពណ៌ខ្មៅគ្មានស្លាកលេខត្រូវបានមន្ត្រី ជំនាញរដ្ឋបាលព្រៃឈើកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕