អ្នកនាំពាក្យ​ប៉ូលិសអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​សមត្ថកិច្ច​រឿង​ឃាតកម្ម​លើ​លោក​កែម ឡី

15-July-2016 | ដោយ មែន កំសត់

 

 ​ភ្នំពេញ​៖ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​មជ្ឈដ្ឋាន​ផ្សេងៗ មាន​ជំនឿ​លើ​អាជ្ញ​ធរមាន​សមត្ថកិច្ច ក្នុងករណី​ស៊ើបអង្កេត​ស្រាវជ្រាវ​វែកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង រួម​ទាំង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ក្នុងអំឡុងពេល​ឃាតកម្ម​បាញ់សម្លាប់​លើ​រូប​លោក​បណ្ឌិត​កែម ឡី អ្នកវិភាគ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​។​
​    
​ចំពោះ​ករណី​ឃាតកម្ម​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន រួម​ទាំង​គណបក្ស​ប្រឆាំង បានទាមទារ​ឱ្យ​បរ​ទេស​ចូលរួម​ក្នុងការ​ស៊ើប​អង្ក​ត​លើ​ការបាញ់​សម្លាប់​លោក​ បណ្ឌិត កែម ឡី កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ស្តារ​ម៉ា​ត ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​ស្តុប​បូកគោ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ បានបញ្ជាក់​ថា កម្ពុជា គឺជា​ប្រទេស​ឯករាជ្យ និង​អធិបតេយ្យ​មួយ​ដែល​មិន​អាច​រណប​អ្នកណា​ឡើយ​។ ដូច្នេះ​យន្តការ និង​ប្រតិបត្តិការ​របស់​ស្ថាប័ន​ជាតិ គឺជា​រឿង​គួរ​ឲ្យ​មោទនភាព​។ ករណី​ឃាតកម្ម​លើ​រូប​លោក​កែម ឡី នេះ​ក៏​ជា​ការឈឺចាប់ និង​មាន​ការសោកស្តាយ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ រួម​ទាំង​នគរបាល​ផងដែរ ហើយក៏​ជា​ករណី​ប៉ះពាល់​ដល់​កិត្តយ​ស​របស់​សមត្ថកិច្ចនគរបាល​ថែមទៀត​។

​ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជាក់ទៀតថា កងកម្លាំង​នគរបាល បាន​និង​កំពុង​ធ្វើ​កិច្ចប្រតិបត្តិការ​យ៉ាងសកម្មក្នុង​ការស្រាវជ្រាវ​ វែកមុខ​ឃាតករ​និង​អ្នកពាក់ព័ន្ធ ដើម្បី​រក​យុត្តិធម៌ជូន​ជនរងគ្រោះ ក៏​ដូច​ជា​ការ​លើ​ស្ទួយ​កិត្តិយស​នគរបាលជាតិ​៕

 

ចំនួនអ្នកទស្សនា

    20574317

  • ថ្ងៃនេះ4601
  • ម្សិលមិញ12101
  • សប្តាហ៍នេះ16711
  • ខែនេះ131861
  • ឆ្នាំនេះ131861
  • សរុប20574317