ស្ទឹងត្រែង៖ស្ត្រីម្នាក់ដែលតែងតែ រៀបចំខ្លួនទៅជាមនុស្សប្រុសហើយមានសង្សាជាស្ត្រីដូចគ្នានោះបាន លង់ទឹកស្លាប់ខណៈពេលចុះងូតទឹកដើម្បីថតរូបបង្ហោះតាមហ្វេសប៊ុក។ ហេតុការណ៍នោះបានកើតឡើងនៅភូមិអូរត្រែលឃុំថាឡាបរិវ៉ាត់ស្រុកថា ឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងកាលពីល្ងាចថ្ងៃទី១៤ខែកក្តដាឆ្នាំ ២០១៦។
សាក្សីបាននិយាយឲ្យដឹងថានៅមុនពេលកើតហេតុគេ ឃើញមានមនុស្សស្រីចំនួនបីនាក់។ក្នុងនោះមានម្នាក់តែងខ្លួនជាប្រុស បានចុះទៅក្បែរមាត់ទឹកទន្លេមេគង្គគល់ស្ពានមេគង្គស្ថិតក្នុងភូមិឃុំ កើតហេតុខាងលើ។អ្នកទាំងបីបានឈរថតលេងនៅគល់ស្ពានក្បែរមាត់ទឹកហើយ ម្នាក់តែងខ្លួនជាប្រុសបានចុះទៅក្នុងទឹកក៍រអិលជើងផុតពីដី លង់ទឹកបាត់នៅវេលាម៉ោងប្រហែង៥ល្ងាចថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៦។
ប្រភពបានបន្តថានៅក្នុងហេតុការណ៍ភ្លាមៗនោះ គេមិនអាចជួយសង្គ្រោះស្ត្រីដែលបាត់ខ្លួនក្នុងទឹកនោះបានទេ។ តាមការឱ្យដឹងថា ត្រង់ចំណុចមនុស្សលង់ទឹក កាលពីរដូវប្រាំងទឹកមិនទាន់លិចមានពយហើយនិងល្បាក់យ៉ាងជ្រៅនៅទៅនោះ ។ពេលទឹកលិចខែវស្សានេះ បើសិនជាមានមនុស្ស ធ្លាក់ចូលទៅក្នុងជម្រៅនោះ ហើយមិនចេះហែលទឹកទៀត ប្រាកដជាលង់ទឹកស្លាប់មិនខាន។
ជាក់ស្តែងដូចស្ត្រីម្នាក់ ដែលលង់ទឹកដោយសារនាងមិនចេះហែលទឹក។ម្យ៉ាងទៀតស្រវឹងស្រាផង។រីឯ ស្ត្រីពីរនាក់ទៀតដែលទៅជាមួយនាងគឺជានារីបម្រើការងារក្នុងហាង ខារ៉ាអូខេមួយកន្លែងក្នុងក្រុងស្ទឹងត្រែងអាចជាសង្សារនាងហើយសុទ្ធតែ មិនចេះហែលទឹកទៀតទើបមិនអាចជួយសង្គ្រោះគ្នាបានទាន់ពេលវេលា។
សមត្ថកិច្ចនគរបាលស្រុកថាឡាបរិវ៉ាត់បានឱ្យដឹងថាក្រោយពីបាត់ ខ្លួនគេរកពុំឃើញស្ត្រីម្នាក់ដែលលង់ទឹកនោះឡើយ។នាងមានឈ្មោះកៅ សំណាងអាយុ២៥ឆ្នាំរស់នៅព្រែកសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។ ម្តាយរបស់នាងគឺជាជនជាតិវៀតណាមមានមុខរបរលក់នំបុ័ង។
សាកសព ត្រូវគេប្រទះឃើញអណ្តែតផុសឡើងលើផ្ទៃទឹកនៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ខែកក្តដាឆ្នាំ២០១៦។ចាប់តាំងពីបាត់ខ្លួន រហូតប្រទះឃើញ សពអណ្តែតនៅក្បែរកន្លែងកើតហេតុមានរយៈពេល១៥ម៉ោង។
ក្រោយពីប្រទះឃើញសពអណ្តែតទឹកត្រូវក្រុមនេសាទត្រីជាជនជាតិវៀតណាម និងម្តាយរបស់សពបានដាក់តាមទូកដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕