អគ្គិភ័យឆេះបំផ្លាញផ្ទះ ប្រជាពលរដ្ឋអស់២ខ្នង នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅដោយសារឆ្លងចរន្តភ្លើង

15-July-2016 | ដោយ មែន កំសត់


ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយសារឆ្លងចរន្តភ្លើង។

អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ប៉ុន្តែគ្រោះអគ្គិភ័យមិនបានប៉ះពាល់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋនោះទេ។

យ៉ាងណាក៏ដោយ អាជ្ញាធរក៏មិនទាន់បានបញ្ជាក់ពីទំហំ នៃការខូចខាតសរុបរួមនោះទេ​ សម្រាប់ហេតុការណ៍មួយនេះ៕

 

ចំនួនអ្នកទស្សនា

    20577447

  • ថ្ងៃនេះ1461
  • ម្សិលមិញ6261
  • សប្តាហ៍នេះ19841
  • ខែនេះ134991
  • ឆ្នាំនេះ134991
  • សរុប20577447