​ចោទ​សមត្ថកិច្ច​ថា​ចាប់​រថយន្ត​កូនលោក​ផ្កាយ​មួយម្នាក់​បើក​បុក​មនុស្ស​ស្លាប់​រួច​ដោះលែង​វិញ​

16-July-2016 | ដោយ មែន កំសត់

 

​ក្រចេះ​៖​គ្រោះថ្នាក់​ចរាចរ​ណ៍មួយ​មានការ​ ចោទ​មន្ត្រី​សមត្ថកិច្ច​ថា​ចាប់​រថយន្ត​មួយគ្រឿង​ដែល​គេ​ស្គាល់​ជា​របស់​ កូនប្រុស​លោក​នគរបាល​ផ្កាយ​មួយម្នាក់​ដែល​បាន​បើក​បុក​ស្ត្រី​កំពុង​ជិះ​ ម៉ូតូ​ក្នុង​ដំណើរ​ស្រប​ទិសដៅ​គ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ហើយ​បាន​ ដោះលែង​រថយន្ត​នោះ​វិញ​ភ្លាមៗ​ដែរ​។​ប៉ុន្តែ​អធិការនគរបាល​ស្រុក​ស្នួល​បាន​ បដិសេធ​និង​បាន​ប្រាប់ថា​មិន​ដូច្នោះ​ទេ​គឺ​សមត្ថកិច្ច​ចាប់បាន​រថយន្ត​និង​ អ្នករួមដំណើរ​។​រីឯ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​កម្លាំង​កំពុង​តាម​ ស្រាវជ្រាវ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះបាន​កើតឡើង​នៅតាម​ បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ចំណុច​បង្គោល​គីឡូ​ម៉ែត​លេខ​១៧​និង​១៨​ស្ថិតក្នុង​ ភូមិ​ជើង​ឃ្លេ​ឃុំ​២​ធ្នូ​ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃ​១៥​ កក្កដា​២០១៦​។​សាក្សី​បាន​ឲ្យ​ដឹងថា​មុន​កើតហេតុ​មាន​រថយន្ត​និង​ម៉ូតូ​ដែល​ បានធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​។​លុះ​មកដល់​ចំណុចកើតហេតុ​ ស្រាប់តែ​រថយន្ត​នោះបាន​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​។​

​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ រថយន្ត​បង្ក​នោះ​ម៉ាក​ហាយ​ឡិន​ឌ័​រ​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2T5996​ត្រូវគេ​ស្គាល់​ជា​រថយន្ត​របស់​កូនប្រុស​លោក​នគរបាល​ផ្កាយ​មួយម្នាក់ ​ទ​ទូល​បន្ទុក​ព្រំដែន​ចំនួន​៧​ខេត្ត​។​រីឯ​ស្ត្រី​រងគ្រោះ​បាត់បង់​ជីវិត​ ឈ្មោះ​សុទ្ធ​ស្រីមុំ​អាយុ​៣៦​ឆ្នាំមាន​លំនៅ​ភូមិ​កា​បី​ឃុំ​ជើង​ឃ្លេ​ស្រុក​ ស្នួល​ខេត្តក្រចេះ​ជិះ​ម៉ូតូ​ម៉ាក​ដេ​ហាស​ពណ៍​ក្រហម​គ្មាន​ស្លាក​លេខ​។​ ក្រោយពី​បង្ក​ឲ្យ​មនុស្ស​ស្លាប់​រថយន្ត​បាន​ព្យាយាម​បើក​រត់គេចខ្លួន​តែ​ ត្រូវ​សមត្ថកិច្ច​តាម​ស្ទាក់​ចាប់បាន​រហូតមក​ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​១២៣​ ដោយ​ឃាត់ខ្លួន​ទាំង​អ្នកបើកបរ​ទៀតផង​។​

​ប្រភព​ដដែល​បាន​បន្តថា​ ការឃាត់​រថយន្ត​នោះគេ​ក៏​ឃើញ​មាន​វត្តមាន​កូនប្រុសរ​បស់​លោក​ដា​រ៉ា​ញិ​ល​ ដែល​គេ​ស្គាល់​ថា​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​ផ្កាយ ១​ទ​ទូល​បន្ទុក​អន្តរាគមន៍​តាម​ខ្សែរ​បន្ទាត់ ព្រំដែន​ចំនួន​៧​ខេត្ត នៅ​ទីនោះ​។​តែ​មិនបាន​ប៉ុន្មាន​នាទី​ផង​កូនប្រុស​ឧ​ត្ត​ម​សេនីយ៍​ខាងលើ ក៍​ត្រូវ​នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គ្រញូង​សែន​ជ័យ​ដោះលែង​ឲ្យ​រួចខ្លួន​វិញ​ និង​គ្រាន់តែ​រឹបអូស​រថយន្ត​បង្ករ​ទៅ​រក្សាទុក​តែប៉ុណ្ណោះ​។​សកម្មភាព​នេះ​ ត្រូវបាន​គេ​ដាក់​ការសង្ស័យថា​ប្រហែលជា​ត្រូវរ៉ូវ​គ្នា​ក្នុង​រង្វង់​ ទឹកប្រាក់​មួយចំនួនធំ​ជា​ថ្នូរ​មិន​ចាប់ខ្លួន​យក​ជនបង្ក​រដែ​លបើក​រថយន្តបុក ​មនុស្ស​ស្លាប់ទៅ​ផ្តន្ទាទោស​។​

​ទាក់ទិន​បញ្ហា​នេះ​លោក​ចាន់​សុ​គីម ​អធិការនគរបាល​ស្រុក​ស្នួល​ខេត្តក្រចេះ​បានបញ្ជាក់​ថា​មាន​គ្រោះថ្នាក់​ ចរាចរ​ណ៍បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​ដោយ​ក្នុង​ហេតុការណ៍​នោះ​គឺ​ រថយន្ត​បង្ក​ពិតជា​របស់​កូនលោក​ឧ​ត្ត​ម​សេនីយ៍​ខាងលើ​មែន​។​ប៉ុន្តែ​ អ្នកបើកបរ​មិនមែនជា​កូនប្រុស​លោក​ឧ​ត្ត​ម​សេនីយ៍​ខាងលើ​នោះទេ​គឺ​គាត់​ជា​ អ្នករួមដំណើរ​ប៉ុណ្ណោះ​។​

ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ ដែល​ពេលនេះ​សមត្ថកិច្ច​កំពុង​តាម​ស្រាវជ្រាវ​នាំខ្លួន​យកមក​ទទួលខុសត្រូវ​ ក្នុងករណីនេះ​។​លោក​អធិការ​បាន​បន្តថា​ចំពោះ​អ្នករួមដំណើរ​សមត្ថកិច្ច​បាន​ ឲ្យ​ទៅផ្ទះ​វិញ​រីឯ​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​ត្រូវ​កម្លាំង​នគរបាល​ យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ជា​បណ្តោះអាសន្ន​ដើម្បី​ រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ត​នាពេល​ក្រោយ​៕

 

ចំនួនអ្នកទស្សនា

    20577257

  • ថ្ងៃនេះ1271
  • ម្សិលមិញ6261
  • សប្តាហ៍នេះ19651
  • ខែនេះ134801
  • ឆ្នាំនេះ134801
  • សរុប20577257