​ប្អូនថ្លៃ​សម្លាប់​បងថ្លៃ​នៅ​ខេត្តព្រះវិហារ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ខេត្តស្ទឹងត្រែង​

17-July-2016 | ដោយ មែន កំសត់

​ស្ទឹងត្រែង​៖​ជនដៃដល់​បាញ់សម្លាប់​បងថ្លៃ ​នៅ​ភូមិ​ស្វាយ​ឃុំ​រំដោះ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​ត្រូវ​កម្លាំង​ សមត្ថកិច្ច​នគរបាល​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​បាន​កាលពី​ ថ្ងៃទី​១៥​កក្ត​ដា​ហើយ​បាន​បញ្ជូន​ឱ្យ​នគរបាល​ខេត្តព្រះវិហារ​វិញ​នៅ​ថ្ងៃទី ​១៦​ខែ​កក្ត​ដា​ឆ្នាំ​២០១៦​នេះ​។​

តាម​ការ​ឱ្យដឹងពី​លោក​ញ៉ែម​សុភាព ​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​បាន​ ប្រាប់​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៦​កក្ត​ដា​ឆ្នាំ្ន​២០១៦​ថា​ កាលពី​យប់​ថ្ងៃទី​១០​ខែ​កក្ត​ដា​ឆ្នាំ​២០១៦​នៅ​ភូមិ​ស្វាយ​ឃុំ​រំដោះ​ស្រុក​ ជាំ​ក្សាន្ត​មាន​អំពើ​ឃាតកម្ម​កើតឡើង​។​
​លោក​អធិការរង​នគរបាល​ស្រុក​ជាំ ​ក្សាន្ត​បាន​ប្រាប់ថា​ករណី​បាញ់សម្លាប់​ជនរងគ្រោះ​ឈ្មោះ​សៅ​សឿត​ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​។​ជនដៃដល់​ឈ្មោះ​តឿន​តុំ​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​ត្រូវជា​ ប្អូនថ្លៃ​។​អំពើ​ឃាតកម្ម​នោះ​កើតឡើង​បណ្តាលមកពី​ជនដៃដល់​បាន​និយាយ​បង្អាប់ ​ជនរងគ្រោះ​ដែលជា​បងថ្លៃ​ថា​មិនចេះ​អក្សរ​។​ហើយ​គ្រា​ដែល​និយាយ​បង្អាប់​នោះ ​នៅក្នុងពេល​ផឹកស៊ី​លើ​ខ្ទម​ស្រែ​មួយកន្លែង​ដោយមាន​មនុស្ស​សរុប​ចំនួន​៤​ នាក់​។​

ជនល្មើស​បាន​ទាញ​កាំភ្លើង​កែច្នៃ​ដែល​ទុក​នៅក្បែរ​ខ្លួន​ បាញ់សម្លាប់​ជនរងគ្រោះ​ហើយ​អ្នក​អង្គុយ​ផឹកស៊ី​ជាមួយ​ឃើញ​ហេតុការណ៍​នោះបាន​ នាំគ្នា​រត់​យកតែ​ប្រាស់​អាយុ​។​
សមត្ថកិច្ច​ស្រុក​ជាំ​ក្សាន្ត​បាន​ បញ្ជាក់ថា​អ្នក​និយាយ​បង្អាប់​គឺជា​ជនដៃដល់​ត្រូវជា​ប្អូនថ្លៃ​ដែល​បាន​ បាញ់សម្លាប់​បងថ្លៃ​ខ្លួនឯង​។​អំពើ​ឃាតកម្ម​នៅលើ​ខ្ទម​ស្រែ​មួយ​មាន​ចម្ងាយ​ ប្រមាណ​ជា​១៥​គីឡូម៉ែត្រ​ពី​ភូមិ​ស្វាយ​ឃុំ​រំដោះ​ស្រុក​ជាំ​ក្សាន្ត​។​ ក្រោយពី​បាញ់​រួច​ជនដៃដល់​បាន​រត់គេចខ្លួន​មក​រស់​នៅឯ​ខេត្តស្ទឹងត្រែង​។​ ប៉ុន្តែ​សមត្ថកិច្ច​តាមរក​ទាល់តែ​ឃើញ​។​
​លោក​វ៉ា​សុផាន់​អធិការនគរបាល​ ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​បានឱ្យដឹង​ផងដែរ​ថាជ​ន​ដៃដល់​ក្រោយពី​ បាញ់សម្លាប់​ជនរងគ្រោះ​រួចហើយ​បាន​ទៅប្រាប់​ប្រពន្ធ​ជនរងគ្រោះ​ថា​ប្តី​ ត្រូវ​លង់ទឹក​ស្លាប់​។​ជនដៃដល់​បាន​រត់គេចខ្លួន​កាត់​ព្រៃ​មាន​រយៈពេល​បី​ ថ្ងៃ​ពី​ស្រុក​ជាំ​ក្សាន្ត​កន្លែងកើតហេតុ​មកដល់​ស្រុក​ឆែប​ខេត្តព្រះវិហារ​ រួច​ជិះ​រថយន្តឈ្នួល​បន្ត​នៅ​ថ្ងៃទី​១៣​ខែ​កក្ត​ដា​ឆ្នាំ​២០១៦​មក​លាក់ខ្លួន ​រស់នៅ​ស្រុក​សៀម​ប៉ាង​ខេត្តស្ទឹងត្រែង​។​

​អធិការនគរបាល​ស្រុក​សៀម​ ប៉ាង​បាន​បញ្ជាក់ថា​ដោយមាន​ការស្នើសុំ​ពី​ខាង​ស្នងការ​រដ្ឋា​ន​នគរបាល​ ខេត្តព្រះវិហារ​សុំឱ្យ​នគរបាល​ខេត្តស្ទឹងត្រែង​ឃាត់ខ្លួន​ជនសង្ស័យ​។​ បន្ទាប់ពី​ទទួលបាន​ដំណឹង​នេះ​កម្លាំង​នគរបាល​ស្រុក​សៀម​ប៉ាង​ក្រោម​បទបញ្ជា​ ពី​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង​លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី​ម៉ៅ​ តារា​នោះមក​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​ដែល​បានកើត​ ឡើង​នៅ​ខេត្តព្រះវិហារ​។​

ក្រោយពី​ចុះ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ ដោយមាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​នៅ​ ថ្ងៃទី​១៦​ខែ​កក្ត​ដា​ឆ្នាំ​២០១៦​នេះ​កម្លាំង​នគរបាល​ស្រុក​សៀម​ប៉ាង​ បានប្រគល់​ជនសង្ស័យ​ទៅឱ្យ​ខាង​កម្លាំង​នគរបាល​ខេត្តព្រះវិហារ​ដើម្បី​ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

 

ចំនួនអ្នកទស្សនា

    20577747

  • ថ្ងៃនេះ1761
  • ម្សិលមិញ6261
  • សប្តាហ៍នេះ20141
  • ខែនេះ135291
  • ឆ្នាំនេះ135291
  • សរុប20577747