សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថារោងចក្រកិនឈើធ្វើជាក្ដារបន្ទះរបស់ក្រុមហ៊ុនអង្គរ ប្លាយវូដ ដែលមានទីតាំងនៅម្ដុំផ្លូវបំបែកទៅខេត្តព្រះវិហារ ត្រង់ភូមិថ្នល់បំបែក ឃុំត្រពាំងប្ញស្សី បានដឹកជញ្ជូនឈើខុសច្បាប់ចូលរោងចក្រផលិតក្ដារបន្ទះដោយមិនអនុវត្តន៍ ឲ្យបានត្រឹមត្រូវតាមច្បាប់នោះទេ។ ដោយសារតែក្រុមហ៊ុនអង្គរប្លាយវូដ ដឹកឈើខុសច្បាប់ចូលរោងចក្រដើម្បីផលិតជាក្ដារបន្ទះនោះហើយ ទើបនាំឲ្យមានបទល្មើសបំផ្លាញព្រៃឈើក្នុងស្រុករវៀង និងតំបន់ព្រៃឡង់ក្នុងខេត្តព្រះវិហារ ក៏ដូចជាខេត្តកំពង់ធំ យ៉ាងមហន្តរាយ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលក៏ដូចជាមន្ត្រីអាជ្ញាធរស្រុក កំពង់ស្វាយ បានឲ្យដឹងថាមន្ត្រីជំនាញដូចជា មន្ត្រីរដ្ឋបាលព្រៃឈើ ហាក់ដូចជាគ្មានចំណាត់ការអ្វីទាំងអស់នៅពេលក្រុមហ៊ុនអង្គរប្លាយវូដ ដឹកជញ្ជូនឈើខុសច្បាប់ចូលរោងចក្រផលិតជាក្ដារបន្ទះដើម្បីនាំចេញ។ ថ្មីៗនេះសមត្ថកិច្ចស្រុកកំពង់ស្វាយ និងប្រជាពលរដ្ឋបានឃើញរថយន្តធំៗដឹកឈើហ៊ុបមូលចូលរោងចក្រផលិត ក្ដារបន្ទះរបស់ក្រុមហ៊ុនអង្គរប្លាយវូដ ក្នុងមួយយប់ៗពី៤ទៅ៦រថយន្ត ហើយមិនឃើញមានមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋសង្ស័យថាការដែលម្ចាស់ក្រុមហ៊ុនអង្គរប្លាយវូដ អាចធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតពីមន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកកំពង់ស្វាយ និងសមត្ថកិច្ចពាក់ព័ន្ធដូចជានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកងរាជអាវុធហត្ថជាដើម ទើបអ្វីៗប្រព្រឹត្តទៅដោយគ្មានឧបសគ្គ។
តាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្នល់បំបែក ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ បានបញ្ជាក់ថាឈើហ៊ុបធំៗមានមុខកាត់ពី៣០ទៅ៦០សង់ទីម៉ែត្រ ដែលគេដឹកចូលរោងចក្រក្រុមហ៊ុនអង្គរប្លាយវូដ គឺមួយចំនួនដឹកមកពីខេត្តព្រះវិហារ និងមួយចំនួនដឹកចេញពីតំបន់ព្រៃឡង់នៃខេត្តកំពង់ធំ ដែលជាព្រៃការពារអភិរក្ស។ បញ្ហានេះលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ គួរពិនិត្យមើលខ្លះផង ព្រោះនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ និងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនយកចិត្តទុកដាក់ទប់ស្កាត់ករណីក្រុមហ៊ុនអង្គរប្លាយវូដ ដឹកឈើខុសច្បាប់មកផលិតជាក្ដារបន្ទះនោះទេ។ ផ្ទុយទៅវិញមេរដ្ឋបាលព្រៃឈើនៃខេត្តទាំង២គិតគូរតែរឿងផលប្រយោជន៍ ប៉ុណ្ណោះ ទើបក្រុមហ៊ុនអង្គរប្លាយវូ