នគរបាលប៉ុស្តិ៍ជ្រោយបន្ទាយ ខេត្តក្រចេះបាញ់បុរសម្នាក់៣គ្រាប់ បណ្ដាលឲ្យស្លាប់ ក្រោយបង្កហិង្សាលើកងកម្លាំង

17-July-2016 | ដោយ មែន កំសត់

 

 ក្រចេះ៖ បរុសម្នាក់ត្រូវបានកម្លាំង នគរបាលប៉ុស្ដិ៍រដ្ឋបាលជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានបាញ់ចំនួន ៣គ្រាប់បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ល្ងាចថ្ងៃទី១៦ ខែកក្ដដាឆ្នាំ២០១៦ ក៏ព្រោះតែជនរងគ្រោះប្រុងប្រើហិង្សាលើនគរបាល។

លោក ចាន់ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វ បានឲ្យដឹងថា ហេតុការណ៍នេះបណ្ដាលមកពីជនរងគ្រោះឈ្មោះ សុខ ណា អាយុ២០ឆ្នាំ បានវាយទៅលើឈ្មោះ ហ៊ី ដែលជាមន្រ្តីនគរបាលប៉ុស្តិ៍បណ្ដាលឲ្យរងរបួស។

លោកអធិការបានបញ្ជាក់ថា «កម្លាំងនគរបាលមានគ្នាចំនួន៣នាក់ បានមកឃាត់ខ្លួនជនរងគ្រោះ ហើយបានបាញ់សំឡុត ដោយគ្រាប់ទី១បាញ់ឡើង លើគ្រាប់ទី២បាញ់ឡើងលើ តែជនរងគ្រោះនៅតែដើរចូល ថែមទាំងមានព្រនង់១ផងដែរ ហើយបានវាយត្រូវដៃឈ្មោះ ទួន លីន ជាមន្រ្តីនគរបាល ទើបឈ្មោះ ហ៊ី បាញ់គ្រាប់ទី៣ បាញ់បណ្ដាលឲ្យផ្លាតត្រូវឆ្អឹងជំនី ជនរងគ្រោះបណ្ដាលឲ្យស្លាប់តែម្ដង»

លោកអធិការបានបញ្ជាក់ឲ្យដឹងថា មន្រ្តីនគរបាលរបស់លោកនោះ ក៏ត្រូវបានឃាត់ខ្លួន ដើម្បីដោះស្រាយតាមនីតិវិធីផងដែរ ក្រោយមានបញ្ជាភ្លាមៗ ពីលោកស្នងការខេត្ត ឧត្តមសេនីយ៍ត្រី យ៍លន់ សុផាត៕

 

ចំនួនអ្នកទស្សនា

    20577077

  • ថ្ងៃនេះ1091
  • ម្សិលមិញ6261
  • សប្តាហ៍នេះ19471
  • ខែនេះ134621
  • ឆ្នាំនេះ134621
  • សរុប20577077