ភ្នំពេញ៖ បុរសជានាក់រត់ម៉ូតូឌុបម្នាក់ត្រូវបានជនសង្ស័យមានគ្នា២នាក់បានហៅម៉ូតូឌុបដល់កន្លែងស្ងាត់ក៏ធ្វើសកម្មភាពវាយប្លន់យកម៉ូតូឌ្រឹមសង់ស៊េរីឆ្នាំ២០០៨បានសម្រេចហើយគេចខ្លួនបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះបានកើតឡើងកាលពីចេម៉ោង១១និង១០នាទីយប់ ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៦ នៅម្តុំទឹកត្នោតជូ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ជនរងគ្រោះឈ្មោះចយព្រុញ ភេទប្រុសអាយុ២៦ ឆ្នាំមុខរបររត់ម៉ូតូឌុប ស្នាក់នៅម្តុំអាងទឹកភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកម៉ូតូដែលត្រូវចោរលួចម៉ាកឌ្រឹមសង់ ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1AB 8141។
តាមសំដីជនរងគ្រោះបានអោយដឹងថានៅមុនពេលកើតហេតុួបគាត់បានឌុបជនសង្ស័យ២នាក់ពីផ្សារកាណឌីយ៉ាទៅម្តុំអគ្គីសនីខណះទៅដល់គោដៅស្រាប់តែជនសង្ស័យអោយឌុបបន្តទៅផ្សារទួលពង្រវិញដោយជិះកន្លែងផ្លូវស្ថានភាពងងឹតហើយស្ងាតខណះទៅដល់ជិះកន្លែងលក់ទឹក្នោតជូស្រាប់តែជនសង្ស័យអោយឈប់ហើយវាយទៅលើជនរងគ្រោះបណ្តាលអោយរបួសបែកមាត់ហើយប្លន់យកម៉ូតូទៅបាត់តែម្តង។
ក្រោយពេលកើតហេតុជនសង្ស័យបានរត់ទៅមន្ទីរពេទ្យដើម្បីសង្គ្រោះរួចប្តឹងសមត្ថកិច្ចបន្តដើម្បីងាយស្រួសសមត្ថកិច្ចតាមស្រាវជ្រាវតាមរយះស្លាកលេខ ៕ សុខាសែនជ័យ