ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចស្រុកមោងឫស្សីចាប់ខ្លួនកាលពី បន្ទាប់ពីបានរត់គេចខ្លួនបាន១ថ្ងៃ បន្ទាប់ពីមានពាក្យបណ្ដឹងពីក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំម្នាក់ ថាបានលបឡើងលើផ្ទះបម្រុងចាប់រំលោភខណៈនាងនៅផ្ទះតែម្នាក់ឯង ។
សមត្ថកិច្ចស្រុកមោងឫស្សីបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រី រិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគួយជីកដី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជ.ឆ.វ អាយុ១៣ឆ្នាំ ។
នៅក្នុងពាក្យបណ្ដឹងក្មេងស្រីរងគ្រោះបានរៀបរាប់ឲ្យដឹងថា នាងរស់នៅផ្ទះតែម្នាក់ឯង ដោយសារឪពុកម្តាយរបស់នាងទៅធ្វើកម្មករស៊ីឈ្នួលដកដំឡូងឲ្យគេនៅ ព្រំដែន ។ នៅយប់កើតហេតុ ខណៈនាងកំពុងដេកលក់ ស្រាប់តែបុរសម្នាក់បានលបឡើងផ្ទះរបស់នាងហើយបានចាប់ខ្ទប់មាត់នាង ព្រមទាំងគំរាមនាងមិនឲ្យរើបម្រះ និងស្រែកឡើយ ។ ដោយសារសំឡេងនោះធ្វើឲ្យនាងដឹងថាជាឈ្មោះ រី រិទ្ធ ដែលនៅផ្ទះក្បែរគ្នា ។
ក្មេងស្រីរងគ្រោះបានរៀបរាប់នៅក្នុងពាក្យបណ្ដឹងទៀតថា ខណៈពេលដែលជនសង្ស័យបម្រុងសម្រាតនាងដើម្បីរំលោភ នាងក៏មានឱកាសរើបម្រះ ហើយស្រែកយ៉ាងខ្លាំងៗដើម្បីឲ្យអ្នកភូមិគេបានឮ និងមកជួយ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោររត់គេចខ្លួនបាត់ទាំងយប់ ។
សមត្ថកិច្ចស្រុកមោងឫស្សី បានឲ្យដឹងដែរថា ក្នុងករណីនេះដោយមានការភ្ញាក់ផ្អើល សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុទាំងយប់ ហើយក៏ធ្វើការស្រាវជ្រាវ រហូតតាមចាប់ខ្លួនជនសង្ស័យបាននៅល្ងាចថ្ងៃបន្ទាប់ផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ច្បាប់ ៕