​រថយន្ត​ដឹក​ហ្គាស​បើក​បុក​របាំង​ថ្ម​ចែកផ្លូវ​បាក់​អស់​ជាង​២០​កង់​នៅ​ខណ្ឌចំការមន​

18-July-2016 | ដោយ មែន កំសត់

 

​ ​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បង្ក ​ពី​រថយន្ត​ដឹក​ហ្គាស​អិ​ល​ភី​ជី​(GasLPG)​ប្រភេទ​សណ្តោង​មួយគ្រឿង​សង្ស័យ​ អ្នកបើកបរ​ងងុយដេក​បាន​រ៉េ​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែក​ទ្រូងផ្លូវ​បាក់​អស់ ​ជាង​២០​កង់​។​រថយន្ត​នៅមាន​ល្បឿន​បាន​ជ្រុល​ទៅបុក​ក្បាល​បូមទឹក​ដែល​ដាក់​ តាមផ្លូវ​សម្រាប់​រថយន្ត​ពន្លត់​អគ្គិភ័យ​ថែមទៀត​បណ្តាល​ឲ្យ​ធ្លាយ​ទឹក​ហូរ​ ពេញ​ផ្លូវ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​មុនី​វង្ស​ក្បែរ​ ក្រុមហ៊ុន​smart​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​កាលពី​យប់​ រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ ។​

​សាក្សី​បាន ​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ហ្គាស​មួយគ្រឿង​ក្បាល​ពណ៌​បៃតង ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-2881 បើតាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស ទិស​ពី​ជើង​ទៅ​ត្បូង​។​លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បាន រ៉េ​ចង្កូត​មក​ឆ្វេង​ដៃ ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង បណ្តាល​ឲ្យ​បាក់​អស់​ជាង​២០​កង់ ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​បន្ត​ទៅបុក ក្បាល​រ៉ូ​បី​ណេ​បូមទឹក សម្រាប់​រថយន្ត​ពន្លត់អគ្គីភ័យ​បណ្តាល​ឲ្យ​ធ្លាយ​បាញ់​ទឹក​ពេញ​ផ្លូវ​និង​ ជ្រុល​ទៅបុក​ផ្ទប់​សួនផ្កា​ក្រុមហ៊ុន​ស៊ី​ណូ​(SiNo)​បណ្តាល​ឲ្យ​រថយន្ត​រង​ ការ​ខូ​ត​ខាត ទៅមុខ​លែងរួច​។​

​បន្ទាប់មក​អ្នកបើកបរ​បាន​រត់ចេញ ពី​កន្លែងកើតហេតុ​បាត់ ដោយ​បន្សល់ទុក​រថយន្ត​តែប៉ុណ្ណោះ ។ ក្រោយមក​សមត្ថកិច្ច​បា​ន​ទៅដល់ កន្លែងកើតហេតុ​និង​បាន​ទាក់ទង​ទៅខាង​អង្គភាព​អគ្គិភ័យ​ឲ្យ​បិទ​ទឹក​និង​ខាង​ ជំនាញ​ចរាចរណ៍​ក្រុង​មក​វាស់វែង​យក​រថយន្ត​ទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​ធ្វើការ​ដោះស្រាយ​៕

 

ចំនួនអ្នកទស្សនា

    20577837

  • ថ្ងៃនេះ1851
  • ម្សិលមិញ6261
  • សប្តាហ៍នេះ20231
  • ខែនេះ135381
  • ឆ្នាំនេះ135381
  • សរុប20577837