រត់​ចេញពី​ពេទ្យ​មួយ​ថ្ងៃ រក​ឃើញ​ស្លាប់​នៅ​វាលស្រែ

18-July-2016 | ដោយ មែន កំសត់

 

ខេត្តព្រះវិហារ ៖ ករណី​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ម្នាក់​នៅ​ក្នុង​ទឹក​ស្រែ ក្រោយ​ពេល​រត់​ចេញពី​មន្ទីរពេទ្យ​បាន​មួយ​ថ្ងៃ ។ ហេតុ​ការ​នេះ​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទី​១៦ ខែកក្កដា ២០១៦ ស្ថិត​ក្នុងភូមិ​ស្រះ​ឈូក សង្កាត់​កំពង់​ប្រណាក ក្រុង​ព្រះ​វិហារ​។

តាម​សមត្ថកិច្ច​នៅ​ទីនោះ​បញ្ជាក់​ថា សព​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឆេ​ន ច្រឹប អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ជាំ​ក្សាន្ត ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​ជំងឺ​ស​សៃ​ប្រសាទ បាន​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក ១៦​មក​រា ជិត​១​ស​ប្តា​ហ៍​ហើយ ។ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​រត់​ចេញពី​មន្ទីរពេទ្យ បាត់​មួយ​ថ្ងៃ ស្រាប់តែ​ក៏​ប្រទះ​ឃើញ​សាកសព​ស្ត្រី​ខាងលើ នៅ​ក្នុង​វាលស្រែ ៕

 

ចំនួនអ្នកទស្សនា

    20577137

  • ថ្ងៃនេះ1151
  • ម្សិលមិញ6261
  • សប្តាហ៍នេះ19531
  • ខែនេះ134681
  • ឆ្នាំនេះ134681
  • សរុប20577137