ធ្វើ​អត្តឃាត​ដោយសារ​មាន​ជំងឺផ្លូវចិត្ត និង​តូចចិត្ត​ឪពុក​ម្តាយ​ជំពាក់​បំណុល​គេ

18-July-2016 | ដោយ មែន កំសត់

 

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​មិនឃើញ​កូនស្រី​ងើប​ដូច​សព្វមួយដង ឪពុក​ក៏​បាន​ប្រើ​ម្តាយ​ឲ្យ​ទៅ​ដាស់​កូន ពេល​ម្តាយ​ទៅ​ដល់​មុខ​បន្ទប់​កូនស្រី​ស្រាប់​ម្តាយ​ស្រែក​ទ្រហោយំ​បង្ក​ឲ្យ​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​កូនស្រី​បាន​ចង​.​ក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។

ហេតុការណ៍​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯង​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​បន្ទប់​លើ​ផ្ទះ​របស់​ខ្លួន​ខាងក្រោយ​ភ្នំ​យ៉ា​ត ស្ថិត​ក្នុងភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យុវតី​រង​គ្រោះ​ឈ្មោះ ម៉ៅ វិ​ជួន ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​កសិករ ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​៩ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​បងប្អូន​ប្រុស​ស្រី​ចំនួន​៩​នាក់ ប្រុស​៣​នាក់​ស្រី​៦​នាក់ យុវតី​រង​គ្រោះជា​កូន​ទី​៦ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​មុន​ពេល​កើតហេតុ​យុវតី​រង​គ្រោះ​តែងតែ​ទៅ​ស៊ីឈ្នួល​ដាំពោត និង​ដំឡូង​មី​ឱ្យ​គេ ជាមួយ​បងប្អូន និង​ឪពុក​ម្តាយ​របស់​ខ្លួន ហើយ​ក៏​តែងតែ​ពោល​ប្រាប់​អ៊ុំ​ពូ​មីង​របស់​ខ្លួន​ថា រូបគេ​មានការ​ពិបាកចិត្ត​យ៉ាង​ខ្លាំង ដោយសារ​រៀនសូត្រ​មិន​បាន​ជ្រៅជ្រះ​នឹង​គេ ។ ម្យ៉ាងវិញទៀត ងាក​បែរមក​មើល​ក្រុម​គ្រួសារ​មាន​បងប្អូន​ច្រើន​រហូត​ដល់​៩​នាក់ ដោយ​ឪពុក​ម្តាយ​ធ្វើ​ចម្ការ​ដាំដំឡូង​មី​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ បន្ទាប់​ពី​ប្រមូល​ផល​រួច​លក់​ឱ្យ​ឈ្មួញ​មាន​តម្លៃ​ថោក ហើយ​ខាត​លុយកាក់ ជំពាក់​បំណុល​គេ​ជា​ច្រើន ។

ប្រភព​បន្ត​ទៀត​ថា នៅ​រសៀល​ថ្ងៃ​កើតហេតុ ខណៈ​រូបគេ​ដាំពោត​ប​ណើ្ត​រ​និយាយ​លេងសើច​ជាមួយ​បងប្អូន​ឪពុក​ម្តាយ​បណ្តើរ ហើយ​ពោល​ប្រាប់​ថា មើលទៅ​ក្រុម​គ្រួសារ​របស់​គេ​គ្មាន​ថ្ងៃ​ណា​នឹង​រក​លុយ​បាន​សង​ជំពាក់​បំណុល ​អង្គការ និង​ធនាគារ​រួច​នោះ​ឡើយ រូបគេ​ពិតជា​ពិបាក​ក្នុង​ចិត្តខ្លាំង​ណាស់ ។ ប្រភព​បន្ត​ទៀត​ថា ពេល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ គេ​សង្កេត​ឃើញ​នាង​មាន​ទឹកមុខ​ស្រងូតស្រងាត់​ដោយ​ពោល​ថា ថប់​ក្នុង​ដើមទ្រូង ហើយ​ពេល​នោះ​នាង​និយាយ​ថា ឃ្លាន​ហូប​សាច់​គោ​អាំង ស្រាប់តែ​ឪពុក​ម្តាយ​បានឱ្យ​លុយ​យក​ទៅ​ទិញ​នាំ​បងប្អូន​ហូប​ទាំងអស់​គ្នា រួច​ក៏​នាំ​គ្នា​ងូតទឹក​ចូល​ទៅ​ដេក​នៅ​លើ​ផ្ទះ​រៀង​ៗ​ខ្លួន ដោយ​ឪពុក​ម្តាយ​ចង​មុខ​ដេក​នៅ​ខាងក្រោម​ផ្ទះ រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ ដោយសារ​ឃើញ​កូនស្រី​ម្នាក់​នេះ​ដេក​យូរ​ពេក ឪពុក​ក៏​ប្រើ​ឱ្យ​ម្តាយ​ទៅ​ដាស់​កូន ដើម្បី​ទៅ​ស៊ីឈ្នួល​ដាំពោត​ឱ្យ​គេ​បន្ត​ដូច​សព្វមួយដង លុះ​ចូល​ទៅ​ដល់​មុខ​បន្ទប់ ក៏​ឃើញ​កូនស្រី​ចងក​ធ្វើ​អត្តឃាត​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​នាំ​គ្នា​ស្រែកយំ​បង្ក​ការ​ភ្ញាក់ផ្អើល រួច​រាយការណ៍​ឱ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​តែ​ម្តង ។

បន្ទាប់​ពី​ធ្វើការ​ពិនិត្យ​សាកសព​រួច​មក សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា យុវតី​រង​គ្រោះ​បាន​ធ្វើ​អត្តឃាត​ដោយសារ​មាន​ជំងឺផ្លូវចិត្ត និង​តូចចិត្ត​ឪពុក​ម្តាយ​ជំពាក់​បំណុល​គេ​ពិតប្រាកដ​មែន មិន​មាន​ករណី​ឃាតកម្ម ឬ​អំពើ​ណាមួយ​កើតឡើង​នោះ​ឡើយ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើ​កំណត់ហេតុ និង​ប្រគល់​សាកសព​ជូន​អាណាព្យាបាល​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សូម​បញ្ជាក់​ថា ក្រុម​គ្រួសារ​យុវតី​រង​គ្រោះ​ក្រីក្រ​ណាស់ រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ​គេ​មិន​ទាន់​ឃើញ​ឪពុក​ម្តាយ​ធ្វើ​មឈូស​ លើកសព​ដាក់​ដើម្បី​រៀបចំ​យក​ទៅ​បញ្ចុះ ឬ​ក៏​បូជា​នៅឡើយ​ទេ ៕

 

ចំនួនអ្នកទស្សនា

    20577157

  • ថ្ងៃនេះ1171
  • ម្សិលមិញ6261
  • សប្តាហ៍នេះ19551
  • ខែនេះ134701
  • ឆ្នាំនេះ134701
  • សរុប20577157