ព្រះសីហនុ៖ប្រជាពលរដ្ឋប្រទះឃើញសព បុរសម្នាក់អណ្ដែតទឹកនៅកណ្ដាលសមុទ្របង្កភាពភ្ញាក់ផ្អើលនិង បាននាំគ្នាអូសចូលច្រាំងឆ្នេរស្ថិតនៅក្នុងក្រុម៣៥ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុកាលពីល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនដំបូងប្រជានេសាទសមុទ្រ បានត្រឡប់មកពីនេសាទវិញស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់ អាយុប្រហែល៣៥ឆ្នាំមានសភាពហើម ស្អុយទៅហើយ។បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែពិនិត្យ ដើម្បីរកមូលហេតុពិតនៃការស្លាប់ និងស្រាវជ្រាវបន្ដ រកក្រុមគ្រួសារសព៕