កណ្តាល៖រថយន្តមួយគ្រឿងពេលចុះទូក.ដ "ចុងកោះ"បានជ្រុលធ្លាក់ចូលទឹកទន្លេបណ្តាលឲ្យស្លាប់បុរសម្នាក់ ជាជនពិការ៤នាក់បានចុះដើរនិងអ្នកបើកបរជាមនុស្សស្រីត្រូវបានគេ ជួយសង្គ្រោះទាន់រួចផុតពីគ្រោះថ្នាក់។ហេតុការណ៍នោះបានកើតឡើងនៅ កំពង់ចម្លង"ចុងកោះ"ស្ថិតនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦។
មន្ត្រីនគរបាលស្រុកស្អាង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះចំនួន៦នាក់ បើកបរដោយស្ត្រីម្នាក់ឈ្មោះ សួន សីលា អាយុ២៧ឆ្នាំ រស់នៅផ្ទះលេខ៥៩ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមនបានបើករថយន្តម៉ាកតូយូតា តាកូម៉ា មកលេងបងប្អូន។លុះពេល មកដល់កំពង់ចម្លង "ចុងកោះ" ជនរងគ្រោះ៤នាក់ ដែលជិះនៅក្នុងរថយន្ត បានបើកទ្វារចុះដើរ។ ពេលនោះនៅក្នុងរថយន្ត មានតែជនរងគ្រោះ២នាក់ គឺអ្នកបើករថយន្ត និងបុរសពិការឈ្មោះ សួន ធុនវីរៈ អាយុ២០ឆ្នាំ។នៅពេលកំពុងបើករថយន្តអ្នកបើកបរបានច្រឡំជាន់ហ្គ៊ែរ ស្មានថាហ្វ្រាំងក៍ ជ្រុលធ្លាក់ទឹកតែម្តង។
មន្ត្រីដដែលបាន បន្តថាពេលធ្លាក់នោះប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននាំគ្នាជួយស្រង់ ដែរតែជនរងគ្រោះជាមនុស្សពិការបានដាច់ខ្យល់ស្លាប់ ខណៈនារីជាអ្នកបើកបរ ត្រូវបានជួយសង្គ្រោះទាន់៕