កំពង់ធំ៖មន្ត្រីកងរាជអាវុធហត្ថស្រុក សន្ទុកម្នាក់បានសម្រេចចិត្តចងក.សម្លាប់ខ្លួនដោយមានវិបត្តិក្នុង គ្រួសារពាក់រឿងប្រពន្ធជំពាក់លុយគេច្រើនពេកនិងសង្ស័យថាមានសាហាយ ទៀតទើបគិតខ្លីបញ្ចប់ជីវិតតែម្តង។ករណីធ្វើអត្តឃាតនោះបានកើតឡើង នៅលើដើមសុក្រំចម្ងាយប្រមាណ១០០ម៉ែត្រពីផ្ទះស្ថិតនៅភូមិតាព្រាច ឃុំទិពោធិ៍ ស្រុកសន្ទក ខេត្តកំពង់ធំកាលពីរសៀលទី១៧ ខែកក្កដា ឆ្នាំ២០១៦។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចបានប្រាប់ឲ្យ ដឹងថាមន្ត្រីអាវុធហត្ថដែលចង.កសម្លាប់ខ្លួននោះឈ្មោះវ៉ាន់សីភេទ ប្រុសអាយុ៤៥ឆ្នាំបានបាត់ពីផ្ទះនាពេលថ្ងៃត្រង់ទី១៧ខែកក្កដារួច កូនៗរបស់គេក៏បានដើរតាមរក។លុះដល់រសៀលថ្ងៃដដែលក៍ប្រទះឃើញឪពុក របស់ខ្លួនចង.កនិងក្រម៉ាស្លាប់នៅលើដើមឈើហើយក៍បានរត់ទៅប្រាប់ ម្ដាយនិងបង្កការភ្ញាក់ផ្អើលឆោឡោដល់ប្រជាពលរដ្ឋជិតខាងទៅជួយស្រាយ សពចុះយកមកផ្ទះ។
ប្រជាពលរដ្ឋដែលបានទៅជួយយកសពមកផ្ទះ និយាយគ្នាថាឈ្មោះវ៉ាន់សីបានជាចង.កសម្លាប់ខ្លួននេះព្រោះដឹងថា ប្រពន្ធជំពាក់លុយគេច្រើនពេក។ក្នុងនោះមានបងប្អូនលួចប្រាប់ថា ប្រពន្ធមានសាហាយទៀតផងធ្វើឲ្យវ៉ាន់សីគិតអីមិនចេញក៍សម្រេចចិត្ត ធ្វើឃាតចង.កនិងដើមសុក្រំដើម្បីបញ្ចប់ជីវិតតែម្តង។ក្រោយមក សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច័យឃើញថាសពពិតជាបានចង. កសម្លាប់ខ្លួនពិតប្រាកដមែនបច្ចុប្បន្នត្រូវបានបងប្អូនសាច់ញាតិយកទៅ ធ្វើបុណ្យតាមប្រពៃណី៕