បាត់​ក្មេងស្រី​២​នាក់​៣​យប់ លួច​មក​សម្ងំ​ដ៏​ពពាក់​ព​ពួន​គ្នា​ជាមួយ​ប្រុស​ឈ្មោល​៤​នាក់​ក្នុង​បន្ទប់​ផ្ទះសំណាក់ សមុទ្រ​មាស​

19-July-2016 | ដោយ មែន កំសត់

 
​រាជធានី​ភ្នំពេញ ៖ ក្មេងស្រី​ស្ថិតក្នុង​វ័យ​សិក្សា ចំនួន​២​នាក់​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ ធ្វើ​ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​និង​អាណាព្យាបាល​គិត​ពេក​ក្រៃ ចុងក្រោយ​បែរជា​ពួកគេ​មក​សម្ងំ​រស់នៅ​ដ៏​ពពាក់​ព​ពួន​គ្នា​ជាមួយ​ប្រុស​ស្ទាវ​៤​នាក់​ក្នុង​បន្ទប់​ផ្ទះសំណាក់ សមុទ្រ​មាស នេះ​ទៅវិញ ។​

​ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅផ្ទះ​សំណាក់ សមុទ្រ​មាស ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៥៩៨ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ដោយ​អាណាព្យាបាល​ក្មេងស្រី ទើប​សមត្ថកិច្ច​ចុះមក​ពិនិត្យមើល​ក៏​ឃើញ​ក្មេងស្រី​ទាំង​២​និង​ក្មេងប្រុស​៤​នាក់​ទៀត នាំយកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ភ្នំពេញ​ថ្មី​។​

 បើតាម​ការបញ្ជាក់​ឲ្យុ​ដឹង​ពី​សមត្ថកិច្ច អាណាព្យាបាល​ក្មេងស្រី​បាន​ប្ដឹង​សមត្ថកិច្ច បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​មិត្តភក្ដិ​ក្មេងស្រី​ថា ពួកគេ​បាននាំគ្នា​មក​សម្ងំ​លាក់ខ្លួន​នៅផ្ទះ​សំណាក់​ខាងលើនេះ​។ បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ទឹកថ្លា កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី និង​រក​ឲ្យ​ឃើញ​ពី​មូលហេតុ​អ្វីដែល​ពួកគេ​នាំគ្នា​មក​ពពាក់​ព​ពួន​ក្នុង​បន្ទប់​ផ្ទះសំណាក់​នេះ ភ្លេច​សាលារៀន ក្បត់​ទំនុកចិត្ត​ឪពុកម្ដាយ ជាពិសេស​អ្នកមានគុណ​ព្រួយបារម្ភ​ណាស់ ខ្លាច​កូន​ដើរ​ផ្លូវខុស សេពគប់​មិត្ត​ភ័​ក្រ​មិនល្អ ឬ​សេព​គ្រឿងញៀន​នេះ​ជាដើម​៕

ចំនួនអ្នកទស្សនា

    20577757

  • ថ្ងៃនេះ1771
  • ម្សិលមិញ6261
  • សប្តាហ៍នេះ20151
  • ខែនេះ135301
  • ឆ្នាំនេះ135301
  • សរុប20577757