កណ្តាល៖រឿងហេតុដែលមិនគួរកើត...តែវាបានកើតឡើងចំពោះបុរស ចំណាស់ធ្វើគ្រូទាយម្នាក់មានចិត្តក្តៅជាងភ្លើងដោយបានទាញ កាំបិតប៉័ងតោកាប់ទៅលើស្ត្រីចំណាស់ដូចគ្នាជាក្រុមប្រឹក្សាឃុំបង្ក ឲ្យរបួសធ្ងន់ធ្ងរខណៈពេលស្ត្រីរងគ្រោះបានយកលិខិតលែងលះពីសាលាឃុំ ឲ្យជនសង្ស័យដល់ផ្ទះ។ហេតុការណ៍បានកើតឡើងនៅភូមិតារាបដូនសឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាលកាលពីថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៦។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះហ៊ីងសុផុនភេទប្រុសអាយុ៦១ ឆ្នាំមុខរបរគ្រូទាយមានទីលំនៅភូមិតារាបដូនសឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្ដាល។ចំណែកស្ត្រីចំណាស់រងគ្រោះឈ្មោះថោងសំអឿនអាយុ៦០ឆ្នាំ មុខរបរលក់ដូរនិងមានមុខងារជាក្រុមប្រឹក្សាឃុំគគីរទីលំនៅភូមិតារា ដូនសឃុំគគីរស្រកកៀនស្វាយខេត្តកណ្ដាល។ប្រភពដដែលបានបន្តថាមុន កើតហេតុស្ត្រីរងគ្រោះបានយកលិខិតលែងលះរបស់សាលាឃុំគគីរ(លិខិត លែងលះរវាងឈ្មោះហ៊ីងសុផុននិងឈ្មោះថោងសុផល)ប្រគល់ឲ្យទៅជនល្មើស ដោយផ្ទាល់។
ប្រភពដដែលបានបន្តថាគ្រានោះស្ត្រីរងគ្រោះបាន សុំពីជនល្មើសជាម្ចាស់ផ្ទះដើម្បីចូលបន្ទប់ទឹក។ពេលជនរងគ្រោះ បើកទ្វារបន្ទប់ទឹកចេញមកក្រៅវិញក៍ស្រាប់តែជនល្មើសបានយកកាំបិតប៉័ងតោ ដងកាំក្បាលស្ត្រីរងគ្រោះចំនួនពីរកាំបិតបណ្ដាលឲ្យរងបួស ធ្ងន់ធ្ងរពីរកន្លែងដេរចំនួន៥ថ្នេរនិងធាក់ចំនួនបីជើងចំទ្រូង ចំនួនមួយជើងនិងត្រូវពោះចំនួនពីរជើងទៀត។បន្ទាប់មកស្ត្រីរងគ្រោះ បានទូរស័ព្ទប្ដឹងនគរបាលប៉ុស្តិ៍គគីរ។ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍គគីរបានចុះទៅដល់កន្លែងកើតហេតុឃាត់ជនល្មើស ឈ្មោះហ៊ីងសុផុនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕