ភ្លាត់ស្នៀត​ អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី​ម្នាក់​បាន​ស្លាប់​ដោយ​ធុង​បែន​គាប​ ​

20-July-2016 | ដោយ មែន កំសត់

 

ព្រះសីហនុ​ ៖បុរស​អ្នកបើកបរ​រថយន្ត​បែន​ដឹក​ដី​ម្នាក់ បាន​ស្លាប់​ដោយសារតែ បែន​រថយន្ត​ធ្លាក់​មក​សង្កត់​គាប​ជាប់ ​និង​កន្ទុយ​បែន​រថយន្ត​នោះ​។ ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​កោះ​ថ្មី ក្រុមហ៊ុន​ចិន​យិ​ជៀ ស្ថិតក្នុង​ភូមិ​កោះ​ខ្យង ឃុំ​អូរជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃ​១៩ កក្កដា​២០១៦​។

​    ​របាយការណ៍​ពី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​ឆាន វណ្ណ​ឆាយ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​បើកបរ​មា​នទី​លំនៅ​ភូមិ អូរ​ឧកញ៉ា​ហេង ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​គាប​ជាប់​នឹង​បែន​រថយន្ត​ម៉ាក ម៉ុង​ហ្គោ ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខ ព្រះសីហនុ​3A0422​ជា​រថយន្ត​ដែល​ជនរងគ្រោះ​បើកបរ​រាល់ថ្ងៃ​។​

​    ​តាម​ការសន្និដ្ឋាន​ករ​ណី​កើតឡើង​ដោយសារ​បញ្ហា​បច្ចេកទេស​ឬ​ដោយ​ការ​ ភ្លាត់ស្នៀត​របស់​ជនរងគ្រោះ ពេល​បញ្ជា​លើកដាក់​កន្ទុយ​បែន​រថយន្ត​។ បច្ចុប្បន្ន​សាកសព​ត្រូវបាន​សាច់ញាតិ​នាំយកមក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

ចំនួនអ្នកទស្សនា

    20577217

  • ថ្ងៃនេះ1231
  • ម្សិលមិញ6261
  • សប្តាហ៍នេះ19611
  • ខែនេះ134761
  • ឆ្នាំនេះ134761
  • សរុប20577217