ខេត្តកំពត ៖ ករណីហិង្សាមួយបានកើតឡើង កាលពីវេលាម៉ោង០៧ និង៤០នាទីយប់ថ្ងៃទី១៩ កក្កដា ២០១៦ ស្ថិតក្នុងភូមិព្រៃត្នោត ឃុំកំពង់គ្រែង ស្រុកទឹកឈូ បន្ទាប់ពីត្រូវប្តីខឹងអតីតប្រពន្ធដែលលែងលះគ្នាជិតមួយឆ្នាំហើយ សុំត្រូវរ៉ូវគ្នាវិញ តែនាងប្រពន្ធមិនព្រម ក៏មានកំហឹងកាប់ប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ ហើយត្រូវក្រុមគ្រួសារបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ រីឯបុរសជាប្តីបានបើករថយន្តគេចខ្លួនបាត់ ។
ប្រភពឱ្យដឹងថា បុរសបង្កឈ្មោះឈឹម សិលា ភេទប្រុស អាយុ៣០ឆ្នាំ ជាជាងប៉ះកង់រថយន្ត និងស្ត្រីរងគ្រោះឈ្មោះធី សៀក
ឡេ ង អាយុ២០ឆ្នាំ ជាមេផ្ទះ មានទីលំនៅភូមិកំពង់ដំរី ឃុំខ្សាច់កណ្តាល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ទាំងពីរនាក់មានកូនប្រុសម្នាក់ អាយុ៣ឆ្នាំ
បើតាមសម្ត្រីស្ត្រីចំណាស់ត្រូវជាម្តាយក្មេក ស្ត្រីរងគ្រោះឱ្យដឹងថា កូនប្រុសគាត់ និងកូនប្រសាស្រីនេះតែងតែឈ្លោះប្រកែកគ្នា រួចបានលែងលះគ្នាក្រៅប្រព័ន្ធតុលាការអស់រយៈពេល៥ខែមកហើយ ។ ក្រោយពេលលែងលះ កូនប្រសាស្រីបានទៅរស់នៅឯស្រុកកំណើត ជាមួយម្តាយគេនៅខេត្តកណ្តាល ។ ចំណែកចៅប្រុស ម្តងយកទៅតាមម្តាយ ម្តងយកមកតាមឪពុក ។
ហើយនៅមុនពេលកើតហេតុ កូនប្រសាស្រីបានមកលេងកូន នៅពេលមកលេងនោះ នាងបានវេចបង្វិចខោអាវមកជាមួយផង។ ក្រោយពីមកដល់ផ្ទះ ក៏បានជួបប្តីជួបកូនហើយ ។ ហើយកូនប្រុសគាត់ ក៏បានអង្វរប្រពន្ធថា មកនៅផ្ទះវិញមក មាត់និយាយផង និងដើរមកយកបង្វិចខោអាវរបស់ប្រពន្ធយកទៅទុកក្នុងផ្ទះផង ។ ស្រាប់តែប្រពន្ធឆ្លើយថា «អញមិនយកឯងវិញទេ បើអញយកប្តីទៀត អញយកប្រុសក្មេងវិញ» ។ និយាយហើយចូលទៅយកបង្វិចខោអាវរបស់ខ្លួនមកវិញ រួចនិយាយតបប្តីទៀតថា «អញមិនដេកផ្ទះនេះ ជាមួយឯងទៀតទេ អញទៅដេកផ្ទះបងអញវិញ ឯងនៅដេកអោបកូនពីរនាក់ឪពុក និងកូនចុះ» ។
និយាយ ឌឺដាក់គ្នាទៅវិញទៅមក កាន់តែធ្វើឱ្យប្តី មានចិត្តប្រចណ្ឌ ក៏ឈានប្រើអំពើហិង្សា ដោយទាញកាំបិតប៉័ងតោកាប់ទៅលើប្រពន្ធពីរបីកាំបិត បណ្តាលឱ្យរងរបួសជាច្រើនកន្លែង (ត្រង់ថ្ពាល់ខាងស្តាំ និងក្បាល២កន្លែង ព្រមទាំងកំភួនដៃស្តាំមួយកន្លែង)ហូរឈាមសន្លប់ ហើយត្រូវក្រុមគ្រួសារខាងប្តីដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្ត ។
ចំណែកប្តី ក្រោយពីធ្វើសកម្មភាពរួចបានជិះរថយន្តរត់គេចខ្លួនបាត់ទៅ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកចាប់ខ្លួនជនសង្ស័យ ដើម្បីផ្តទ្ទាទោសតាមច្បាប់ ។