រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន បានឲ្យដឹងជំហានដំបូងមកថា អគ្គិភ័យបានឆាបឆេះសម្ភារក្នុងផ្ទះលក់គ្រឿងទេស(ចាប់ហួយ) បណ្តាលឲ្យស្ត្រីមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់រងរបួស ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង២០ នាទីថ្ងៃត្រង់ថ្ងៃទី២០ កក្កដា ២០១៦ ចំណុចផ្ទះលេខ៣៥៨ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ ។
បើតាមម្ចាស់ផ្ទះឈ្មោះ ហេ ប៊ន ភេទប្រុសបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានផ្ទេរសាំងចាក់ចូលដបដើម្បីទុកលក់ ប៉ុន្តែដោយសារការផ្ទេរសាំងនោះក្បែរចង្ក្រាន បណ្តាលឲ្យឆាបឆេះតុ ទូ គ្រែនិងសម្ភារមួយចំនួននិងរបួសស្ត្រីចំណាស់ម្នាក់តែម្តង ។
យ៉ាងណាក៍ដោយ សេចក្តីរាយការណ៍បានបន្តថា អគ្គិភ័យនេះមិនបណ្តាលឲ្យឆាបឆេះរាលដាលដល់លំនៅដ្ឋាននោះទេ ដោយសារសមត្ថកិច្ចបានអន្តរាគមន៍ទាន់ពាលវេលា ៕