តាកែវ៖នារីម្នាក់ដែលមនុស្សជាដៃគូសម្លាប់នៅទន្លេបាទីកាលពី ថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៦នោះត្រូវបានស្គាល់អត្តសញ្ញាណហើយជាម ន្ត្រីមន្ទីរទេសចរណ៍។លោក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានឲ្យដឹងថា សមត្ថកិច្ចរកឃើញញាច់ញាតិនិងស្គាល់អត្តសញ្ញាណស្ត្រីរងគ្រោះដែល ត្រូវជនសង្ស័យសម្លាប់ទម្លាក់ចូលទឹកតំបន់ទេសចរណ៍ទន្លេបាទីហើយ។
លោកបន្តថានារីរងគ្រោះមានឈ្មោះ ជា សុជាតិ អាយុ២៣ឆ្នាំរស់នៅភូមិព្រែកសំរោងក្រុងតាខ្មៅខេត្តកណ្តាលហើយជាម ន្ត្រីជាប់កិច្ចសន្យា នៅមន្ទីរទេសចរណ៍ខេត្តកណ្តាល។លោកសែមសុជាតិបានឲ្យដឹងទៀតថា នៅពេលនេះសមត្ថកិច្ចកំពុងសួរនាំឪពុកម្តាយជនរងគ្រោះដើម្បីស្វែងរក ពន្លឺនៃឃាតកម្មនេះ។
គួរបញ្ជាក់ថា នៅម៉ោង១០៖៣០នាទី ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ នារីវ័យក្មេង មិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ ត្រូវបានឃាតក កាប់ពីក្រោយរួចរុញទម្លាក់ទឹកនៅតំបន់ទេសចរណ៍ទន្លេបាទីស្ថិត ក្នុងភូមិទន្លេបាទីឃុំក្រាំងធ្នង់ស្រុកបាទីខេត្តតាកែវដោយមិនទាន់ ដឹងមូលហេតុ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនសង្ស័យ បានជិះម៉ូតូម៉ាកហុងដារ Wave មិនចាំស្លាកលេខ ជិះរត់គេចខ្លួនបាត់ ក្រោយធ្វើសកម្មភាពអារ-ក សម្លាប់នារីរងគ្រោះរួច។ ខណៈនេះសមត្ថកិច្ចកំពុងសួរនាំ ឪពុកម្តាយរបស់ស្ត្រីជនរងគ្រោះ ដើម្បីស្វែងរកពន្លឺនៃឃាតកម្មមួយនេះ ៕