ភ្នំពេញ ៖សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកបានឃាត់ខ្លួនស្ត្រីពីរនាក់ជាក្រុម ជំនាញខាងទម្លាក់យោង(របស់កាឡៃដូរយករបស់ពិត)ក្រោយធ្វើសកម្មភាព ច្របាច់ក.ប្លន់យកក្រវិលមាសពីស្រី្តម្នាក់ឲ្យទៅកន្លែងស្ងាត់រួច ចាប់ច្របាច់កគំរាមឲ្យដោះក្រវិលក្មេងស្រីអាយុជាង១ខួបទំងន់១ជី មាស បានសម្រេចហើយគេចខ្លួនបានរយៈពេល២ថ្ងៃ។ហេតុការណ៍បានកើតឡើងនៅចំណុច មុខមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំទី៤ ផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញនាវេលាម៉ោង១២ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៦នេះ។
ស្ត្រី២នាក់ដែលជំនាញខាងទំលាក់យោ(យកខ្សែករកាឡៃមកដូរមាស) ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យ ទាំង២នាក់នោះ បានធ្វើសកម្មភាពលួងល្មម ស្រី្តម្នាក់ឲ្យទៅកន្លែងស្ងាត់ រួចចាប់ច្របាច់កគំរាមឲ្យដោះក្រវិលក្មេងស្រីអាយុជាង១ខួបទំងន់១ ជីមាស បានសម្រេចហើយគេចខ្លួនបានរយះពេល២ថ្ងៃក៏ត្រលប់មកមន្ទីរពេទ្យ គន្ធបុប្ផាវិញក៏ត្រូវស្ត្រីរងគ្រោះជាម្តាយរបស់ក្មេងស្រីរងគ្រោះ ឃើញនិងស្គាល់មុខនោះចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង១០ព្រឹក ថ្ងៃទី២០ ខែកក្ដដា ឆ្នាំ២០១៦ នៅចំណុចមុខមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំទី៤ ផ្លូវលេខ៦១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
មន្ត្រីនគរបាលមូលដ្ឋានបានឲ្យ ដឹងថាស្ត្រីសង្ស័យទាំងពីរនាក់នេះមិនទាន់ស្គាល់ឈ្មោះនោះទេព្រោះ កំពុងឃាត់ខ្លួនសួរនាំ។មន្ត្រីដដែរបានបន្ដថានៅមុនពេលឃាត់ខ្លួន ស្ត្រីសង្ស័យទាំងពីរនាក់នេះគឺម្តាយក្មេងស្រីរងគ្រោះបានឃាត់យកមក ឲ្យនគរបាលប៉ុស្តិ៍វត្តភ្នំដោយបាននិយាយរៀបរាប់ថាកាលពី២ថ្ងៃមុនគាត់ បាននាំកូនស្រីរបស់គាត់មកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាហើយ ស្ត្រីសង្ស័យក៍បានមកនិយាយលេងជាមួយនាង។ក្រោយមកស្ត្រីសង្ស័យបាន ប្រើល្បិចហៅស្ត្រីរងគ្រោះឲ្យទៅកន្លែងស្ងាត់(តំបន់ប្លុកបឹងកក់) សង្កាត់ស្រះចកខណ្ឌដូនពេញក៏ចាប់បង្ខំឲ្យស្ត្រីរងគ្រោះដោះក្រវិល កូនស្រីបានសម្រេចហើយរត់គេចខ្លួនបាត់។
ស្ត្រីនោះបានបន្តថា ស្រាប់តែពីរថ្ងៃក្រោយមកនៅថ្ងៃទី២០ខែកក្ដដានេះស្ត្រីសង្ស័យបាន ត្រលប់មកមន្ទីរពេទ្យគន្ធបុប្ផាវិញដើម្បីប្រើល្បិចបោកអ្នកផ្សេងទៀត ក៏ជួបនិងស្ត្រីរងគ្រោះនាំគ្នាចាប់ជនសង្ស័យជាប់រួចប្រគល់ឲ្យ សមត្ថកិច្ចតែម្តង។បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅ អធិការនគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕