ខេត្តស្ទឹងត្រែង ៖ លិខិតអនាមិកមួយ ត្រូវគេវិចខ្ចប់ក្នុងស្បោងពណ៌.សថ្លាមួយ រួមនិងដុំក្រួសគប់ចូលបរិវេណផ្ទះលក់បាយកាហ្វេមួយកន្លែង ស្ថិតនៅទួលក្រួស ផ្លូវកែងបំបែកជាបួនក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ប្រភពពីម្ចាស់ផ្ទះខាងលើបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២១ កក្កដា នេះ ពួកគាត់បានបើកទ្វារ ដើម្បីរៀបចំតុ កៅអី ទទួលភ្ញៀវលក់ដូរដូចសព្វដង ក៏បានប្រទះឃើញស្បោងមួយ មានដុំថ្ម និងស្រោមសំបុត្រមួយនៅក្នុងនោះ ។ ម្ចាស់ផ្ទះខាងលើនិយាយថា ពួកគាត់ មានការភ្ញាក់ផ្អើលជាខ្លាំង ដោយខ្លាចក្រែង មានការគំរាមរឿងអ្វី ដែលមិនបានដឹងខ្លួន ។
តែផ្ទុយទៅវិញ ជាលិខិតអនាមិកមួយសន្លឹក បានរៀបរាប់អំពីសកម្មភាពបទល្មើសនេសាទកើតមានយ៉ាងធ្ងន់ធ្ងន់ ដែលស្ថិតក្រោមការពុករលួយនៅពីក្រោយបទល្មើសនោះដែរ ។
គួរបញ្ជាក់ថា នៅចំណុចទួលក្រួស ផ្លូវកែងបែកជាបួនភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង មានលក់អាហាពេលព្រឹក ពេលថ្ងៃ និងគ្រឿងភេសជ្ជៈគ្រប់មុខ ព្រមទាំងមានការលេងអុកកម្សាន្ត ដោយមានទាំងសមត្ថកិច្ច កងរាជអាវុធហត្ថ និងសារព័ត៌មាន
ផងដែរ ទើបជនមិនស្គាល់មុខ សរសេរជាលិខិតអនាមិកមកបោះនៅបរិវេណផ្ទះនោះ ដើម្បីឱ្យសមត្ថកិច្ចបានដឹង និងមានចំណាត់
ការ ។
ជាក់ស្តែង នៅព្រឹកថ្ងៃដដែលនោះ ក៏មាននគរបាលព្រហ្មទណ្ឌម្នាក់ បានទៅពិសារអាហាពេលព្រឹកនៅទីនោះ ទើបម្ចាស់ផ្ទះខាងលើ ប្រគល់ជូនពិនិត្យក្នុងអត្ថន័យនោះ ទើបលោកយកទៅជូនលោកស្នងការពិនិត្យ និងមានចំណាត់ការបន្ត ។
នៅក្នុងលិខិអនាមិកនោះ បានសរសេររៀបរាប់ថា អ្នកប្រព្រឹត្តសកម្មភាពនេសាទខុសច្បាប់ជាង២០ឈ្មោះ បើកចំហនៅភូមិ-ឃុំផ្សេងគ្នាចំនួន៤ រួមមានភូមិកោះខ្លី ភូមិកោះស្នែង ភូមិខាំផាន់ ភូមិអូរស្វាយ ។ សុទ្ធសឹងជាអ្នកប្រកបរបរនេសាទខុសច្បាប់ គឺឆក់ត្រី និងបំផ្ទុះគ្រាប់បែក ដោយមានបុគ្គលពីរនាក់ បានផ្តល់គ្រឿងឧបករណ៍ខុសច្បាប់ ទៅឱ្យពួកគេប្រព្រឹត្តបទល្មើស ។ ក្នុងនោះ មានបុគ្គលម្នាក់ឈ្មោះនិស័យ ជាគ្រូបង្រៀន នៅភូមិកោះខ្លី អ្នកទិញឧបករណ៍បំផ្ទុះគ្រាប់បែក និងបុគ្គលម្នាក់ឈ្មោះផាត់ ជាបងប្អូនរបស់គ្រូនិស័យ ជាអ្នកទិញក្បាលឆក់ ឱ្យក្រុមអ្នកនេសាទខុសច្បាប់នោះ ដើម្បីទៅប្រព្រឹត្តបទល្មើស លុះបានត្រីយកមកលក់ឱ្យខ្លួនវិញ អ្នកទាំង២នាក់ រស់នៅភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកថាឡាបរិវ៉ាត់ ។
នៅក្នុងលិខិតអនាមិកនោះ ក៏បាននិយាយអំពីការបង់លុយប្រចាំខែ ឱ្យទៅមន្ត្រីជលផលក្នុងមួយទូក៥០ម៉ឺនរៀល និងគ្មានសមត្ថកិច្ចចុះបង្ក្រាបនោះឡើយ ។
លោក ដួង ស៊ីវត្ថា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់បានប្រាប់ឱ្យដឹងថា លិខិតអនាមិកនោះ លោកបានដាក់ទៅជំនួយការរបស់លោកស្នងការរួចហើយ ហើយក្រោយពីទទួលពិនិត្យពីលោកស្នងការរួចនោះ អាចមានចំណាត់ការបញ្ជូនជំនាញទៅឃ្លាំមើលចំណុចទីតាំងតាមឃុំ -ស្រុកទាំងនោះ ។
ទាក់ទិនការចោទប្រកាន់នោះ លោកទុំ នីរ៉ូ ប្រធានស្តីទីខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា នៅតំបន់ដែលបានរៀបរាប់ខាងលើ ជាតំបន់រាំសារ ដែលមានការគ្រប់គ្រងដោយបរិស្ថានុរក្ស យាមប្រចាំការចំនួន១៥នាក់ ចាប់ពីភូមិថ្មី រហូតដល់ព្រំប្រទល់ឡាវ ហើយពាក់ព័ន្ធទៅនឹងមន្ត្រីជលផលចំនួន៣នាក់ ទទួលបញ្ចប់ប្រចាំខែ ទូកមួយ៥០ម៉ឺនរឿលនោះ គឺមិនមាននោះទេ ទាក់ទងទៅនឹងឈ្មោះដូចការរៀបរាប់ក្នុងលិខិតអនាមិកនោះ រឹតតែពុំមានឈ្មោះទាំងនោះមួយរូបសោះ តែជាការសង្ស័យអាចជាមន្ត្រីបរិស្ថាននុរក្ស និងសគមន៍នេសាទ ។
លោកប្រធានស្តីទីខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង បានសាទរ និងទទួលយកព័ត៌មានសំខាន់នោះ ចំពោះការធ្វើបទ
ស ម្ពាសន៍ រវាងភ្នាក់ងារកោះសន្តិភាព ទៅកាន់ស្ថាប័នជលផល ដើម្បីដឹងពីស្ថានភាព និងសកម្មភាព ព្រមទាំងមានឱកាលបកស្រាយលើករណីនេសាទខុសច្បាប់នេះ ៕