ខេត្តកណ្តាល ៖ ហិង្សាក្នុងគ្រួសារមួយ បន្ទាប់ពីប្តីខឹងប្រពន្ធសុំលែងលះ ក៏ទៅផឹកស្រារហូតដល់ស្រវឹង ហើយមានទំនាស់គ្នាទៀត ក៏រត់ទៅយកកាំបិតប៉័ងតោដេញកាប់ប្រពន្ធ បណ្ដាលឱ្យមុតកំភួនដៃខាងឆ្វេង១កន្លែង និងស្មាខាងឆ្វេង១កន្លែង ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០៤ និង៣០នាទីរសៀលថ្ងៃទី២២ កក្កដា ២០១៦ ស្ថិតនៅចំណុចភូមិសិត្បូ ឃុំសិត្បូស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះរ៉ូ ស្រីមុំ អាយុ៣៤ឆ្នាំ រីឯប្តីដៃដល់ឈ្មោះម៉ង់ យន អាយុ៣៨ឆ្នាំ ជាជាងធ្វើពាងទឹក មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ ក្រោយកើតហេតុ ជនដៃដល់ត្រូវសមត្ថកិច្ចឃាត់បានភ្លាម និងដកហូតកាំបិតបុ័ងតោ១ផងដែរ។
ប្រភពបន្តថា បុរសឈ្មោះម៉ង់ យន (ជនដៃដល់) ដឹងថា តុលាការខេត្តកណ្ដាលបានកោះហៅខ្លួននៅថ្ងៃទី១០ សីហា ខាងមុខ តាមបណ្ដឹងរបស់ឈ្មោះរ៉ូ ស្រីមុំ (ជាប្រពន្ធ) ដែលបានសុំប្ដឹងលែងលះ ទើបបង្កទៅជារឿងបែបនេះ