ពោធិ៍សាត់៖ បុរសម្នាក់បានចេញពីផ្ទះទៅវាលស្រែដេញក្របីចូលផ្ទះវិញត្រូវ រន្ទះបាញ់ចំខ្លួនបណ្តាលឲ្យស្លាប់នៅកណ្តាលវាលស្រែ។
បាតុភូត គ្រោះធម្មជាតិដ៍ឃោឃៅនេះបានកើតឡើងនៅចំណុចវាលស្រែបឹងអង្កោលខាងលិច ភូមិរបោះរាំងឃុំអូរតាប៉ោងស្រុកបាកាន ខេត្តពោធិ៍សាត់កាលពីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦។
មន្ត្រីនគរបាលស្រុកបាកានបាន ឲ្យដឹងនាព្រឹកថ្ងៃទី២៤ខែកក្កដានេះថាជនរងគ្រោះមានឈ្មោះធុចធឿម ភេទប្រុសអាយុ៣៨ឆ្នាំមានប្រពន្ធឈ្មោះ សុនលីអាយុ៣២ឆ្នាំមានកូនប្រុសស្រីក្នុងបន្ទុក២នាក់បច្ចុប្បន្ន រស់នៅភូមិរបោះរាំងឃុំអូរតាប៉ោងស្រុកបាកានខេត្តពោធិ៍សាត់។ មន្ត្រីដដែលបានបន្តថាមុនពេលកើតហេតុ ជនរងគ្រោះបានចេញពីផ្ទះទៅដេញក្របី ខណៈនោះមេឃកំពុងតែមានភ្លៀងធ្លាក់ លាយឡំជាមួយផ្លេកបន្ទោល។ ពេលជនរងគ្រោះបានដើរមកដល់ចំណុចវាលស្រែកើតហេតុស្រាប់តែមានរន្ទះបាញ់ ចំជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេច។សពត្រូវបាន ក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពីណី៕