ភ្នំពេញ៖បុរសអ្នកបើកតាក់ស៊ីឆយ(Choice)ម្នាក់បាននាំស្ត្រីជា ភ្ញៀវជាម៉ូយប្រចាំរបស់មុខរបរខ្លួនយកទៅឡើងឋានសួគ៌នៅផ្ទះសំណាក់" យីហោគ្រួសារខ្ញុំ"ត្រូវប្រពន្ធតាមទាន់បង្កភ្ញាក់ផ្អើលកណ្តាលយប់។ ហេតុការណ៍បានកើតឡើងស្ថិតនៅតាមបណ្តោយផ្លូវម៉ុងឬទ្ធី ភូមិ ទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៦។
ប្រភពព័ត៌មានបានឲ្យដឹងថាបុរសដែលនាំស្រីក្មេងមកក្រេបទឹកឃ្មុំ ខាងលើមានឈ្មោះវ៉ាយដាឡែនអាយុ៣៩ឆ្នាំមុខរបរអ្នកបើកតាក់ស៊ីឆយ (Choice)ស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ខណ្ឌទួលគោក។ចំណែកឯប្រពន្ធ មានឈ្មោះចិនចិន្តាអាយុ២៤ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅង្កាត់ផ្សារ ដេប៉ូ១ខណ្ឌទួលគោក។ប្រភពបន្តថា នៅមុន ពេលកើតហេតុ បុរសខាងលើបាននាំស្ត្រីជាភ្ញៀវ(Taxi Choice)ដែលបានស្គាល់គ្នាអស់រយៈពេល៧ឆ្នាំមក ហើយយកទៅឡើងឋានសួគ៌ជាមួយគ្នាស្ទើរាល់យប់។
តាមសម្តីរបស់ ភរិយាបានប្រាប់ថាកាលពី២ឆ្នាំមុនក៍ធ្លាប់តាមទាន់ជាន់កែងម្តងដែរ ក្រោយមកនឹកស្មានថាប្តីបានកែខ្លួន។តែប្តីរូបនេះហាក់ដូចអ្នកញៀននឹង ស្រីគឺមិនបានកែប្រែគំនិតនិងឈប់ប្រព្រឹត្តទេនៅបន្តជាមួយស្រី ទៀត។ក្រោយមក ដោយមានការសង្ស័យប្រពន្ធបានតាមដាន ជាក់ស្តែងនៅវេលាកើតហេតុខាងលើក៍បានឃើញលោកប្តីកំហូចកំពុងតែនៅក្នុង បន្ទប់ផ្ទះសំណាក់"យីហោគ្រួសារខ្ញុំ"ជាមួយគ្នាយ៉ាងស្អិតរមួតធ្វើ ឲ្យសភាពការណ៍នាពេលនោះភា្ញក់ផ្អើលទាំងកណ្តាលយប់៕