រថយន្តនាយខ្ចឹប បានជួបគ្រោះថ្នាក់ចរាចរណ៍

25-July-2016 | ដោយ មែន កំសត់

 

ភ្នំពេញ៖កាលពីយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦  តារាកំប្លែងជើងចាស់មួយរូបគឺ នាយខ្ចឹប បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែ រថយន្តកុងទីន័រសូងួន បុករថយន្តលោកពីក្រោយ បណ្តាលអោយបែកកញ្ចក់រថយន្ត ខូចខាតផ្នែកខាងក្រោយ យ៉ាងដំណំ ខណៈពេលដែលរូបលោក បត់រថយន្តចូលផ្ទះ។ ហេតុការគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត តារាកំប្លែង នាយ ខ្ចឹប និង រថយន្តកុងទីន័រខាងលើ មិនបណ្តាលអោយ មានគ្រោះថ្នាក់ដល់អាយុជីវិត រឺ រងរបួសអ្វីនោះទេ ដោយគ្រាន់តែ ខូចខាត រថយន្តតែប៉ុណ្ណោះ។គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ នេះបានកើតឡើងនៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយរថយន្តតារាកំប្លែង នាយខ្ចឹប ម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ2N-7886 និងរថយន្តកុងទីន័រសូងួន ពាក់ស្លាកលេខ 3A- 2093៕

ចំនួនអ្នកទស្សនា

    21242627

  • ថ្ងៃនេះ4741
  • ម្សិលមិញ5951
  • សប្តាហ៍នេះ10701
  • ខែនេះ15541
  • ឆ្នាំនេះ800171
  • សរុប21242627