​ច្រករបៀង​អូ​បី​ជាន់​ឃុ​ប​ឃឹ​ត​ឲ្យ​មានការ​នាំចូល​ជី​កសិកម្ម​សញ្ញា​ក្បាល​គោ​ពី​ស្រុក​សៀម​

25-July-2016 | ដោយ មែន កំសត់

 

ខេត្តបន្ទាយមានជ័យ​៖ ជី​កសិកម្ម​សញ្ញា​ក្បាល​គោ​ត្រូវគេ​ប៉ាន់ ប្រមាណ​មាន​ចំនួន​រាប់សិប​តោន​គេចពន្ធ​ហាមឃាត់​ខុសច្បាប់​និង​រំលោភ​ កម្មសិទ្ធិ បញ្ញា​ដឹក​ពី​ថៃ​តាម​រថយន្ត​នីសា​ន់ កាមរី និង​គោយន្ត សរុប​ជាង​៦០​គ្រឿង​ដឹក​ចូលមក​ប្រទេស​កម្ពុជា តាម​ច្រករបៀង​អូរ​បី​ជាន់ត្រូវបាន មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​ចេញ​បង្ក្រាប​នៅ តាមផ្លូវ​ភូមិសាស្ត្រ​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ កាលពី​ព្រឹក​រហូតដល់​រសៀល​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​កន្លងមកនេះ​។ ដោយ ច្រករបៀង​អូ​បី​ជាន់​ស្ថិតក្នុង ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈម​នឹង​ស្រុក​គោក ធ្យូង ខេត្ត​ស្រះកែវ ប្រទេស​ថៃ​គ្រប់​គ្រ​ដោយ​អង្គភាព​យោធា​នៃ​ភូមិភាគ​៥​ដែលមាន​លោក​លោក ឡាយ ចាន់ថា​ជា​មេ​បញ្ជា​រការ ។​

​សេចក្តីរាយការណ៍​ឱ្យដឹងថា​ការនាំ​ជី​កសិកម្ម​ហាមឃាត់​ខុសច្បាប់​ពី​សំណាក់​ ក្រុម​ឈ្មួញ​បើ​គ្មាន​ការឃុបឃិត​គ្នា​ជាមួយនឹង​សមត្ថកិច្ច​ច្រករបៀង​អូរ​បី​ ជាន់​គឺ​មិនអាច​នាំចូល​បាន​នោះទេ​។​

​សេចក្តីរាយការណ៍​ឱ្យដឹងថា ច្រករបៀង​អូរ​បី​ជាន់​បាន​បើកដៃ​ឱ្យ​ក្រុម​ឈ្មួញ​ចូល​ដឹក​ជី​កសិកម្ម សញ្ញា​ក្បាល​គោ​និង​ថ្នាំ​កសិកម្ម​មួយចំនួនទៀត​នាំ​ពី​ប្រទេស​ថៃ​ចូលមកក្នុង ​១​ថ្ងៃៗ រាប់សិប​តោន ដោយ​គ្រាន់តែ​បង់ប្រាក់​ក្បាល​គោយន្ត​ឬ​រថយន្ត​១​គ្រឿង​ចូលទៅ​ដឹក​ជី​៥​ពាន់ ​រៀល ហើយ​ដឹក​ជី​ចេញ​មកវិញ​បង់ប្រាក់​ឱ្យ​សមត្ថកិច្ច​ឈរជើង​នៅ​ច្រក​អូរ​ជាន់​១​ ការុង​១​ពាន់​រៀល​ថែម​ម​ទៀត ។​

​មន្ត្រី​កសិកម្ម​ខេត្តបន្ទាយមានជ័យ​ដែល​ចុះបង្ក្រាប​បាន ឱ្យ​កាសែត​ដឹងថា​៖ ការបើក​ច្រក​ឱ្យមាន​នាំ​ជី​កសិកម្ម ខុសច្បាប់​បែបនេះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិផ្តាច់មុខ​របស់​ក្រុមហ៊ុន​ នាំចូល​ស្រប ច្បាប់​ធ្វើ​ឲ្យ​ក្រុមហ៊ុន​រកស៊ី​បង់ពន្ធ​ចូល​រដ្ឋ​ខាតបង់​។ មិនតែប៉ុណ្ណោះ​ការទិញ​ជី​កសិកម្ម​គ្មាន​ប្រភព​ច្បាស់លាស់ និង​គ្មាន​ការទទួលខុសត្រូវ​ធ្វើឱ្យ​ប្រជាកសិករ​ទិញ​ជី​កសិកម្ម​នោះ​ទៅប្រើ​ ប្រាស់​ប្រឈម​ប៉ះពាល់​ជី​ក្លែងក្លាយ​និង​បង្ក​ឱ្យ​ខាតបង់​ផលប្រយោជន៍​របស់​ ប្រជាកសិករ​ខ្មែរ​យ៉ាងធ្ងន់ធ្ងរ ។​
​ជុំវិញ​សកម្មភាព​ឈ្មួញ​នាំចូល​ជី​កសិកម្ម​ខុសច្បាប់ តាម​ច្រករបៀង​អូរ​បី​ជាន់​អ្នក យក​ព័ត៌មាន បាន​ព្យាយាម​រក​លេខ ទូរស័ព្ទ​លោក ឡាយ ចាន់ថា មេ​យោធា ប្រធាន​គ្រប់គ្រង​ច្រក​អូរ​បី​ជាន់​ដើម្បី ពន្យល់​ប៉ុន្តែ​មិន អាច ទំនាក់ទំនង​បានឡើយ ។

 

ចំនួនអ្នកទស្សនា

    20583027

  • ថ្ងៃនេះ7041
  • ម្សិលមិញ6261
  • សប្តាហ៍នេះ25421
  • ខែនេះ140571
  • ឆ្នាំនេះ140571
  • សរុប20583027