ប៉ៃលិន៖ឈ្មួញ បាននាំទំនិញ ខុសច្បាប់គេចពន្ធ ឬ បង់ពន្ធ មិនគ្រប់រាប់រយប្រភេទ ត្រូវបានគេដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រែងពី ប្រទេសថៃចូល តាម ច្រករបៀងនានានិង ពិសេសតាមច្រកទ្វារ អន្តរជាតិ ព្រុំស្ថិតក្នុងភូមិផ្សារព្រំឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិនដោយសារតែ សមត្តកិច្ចគយនោះទីនោះធូរលុងស្រួលនិយាយគ្នា។
អ្នករកស៊ីតាមច្រកនោះបានឲ្យដឹងថា៖ទំនិញទាំងនោះគេសម្រុកដឹកចូល នៅពេល ល្ងាចនិងពេលយប់ហើយគេយកទៅស្តុបទុកទៅឃ្លាំងនៅចំណុះភូមិអូរ រអិលឃុំស្ទឹងកាច់ស្រុកសាលាក្រៅនិងមួយចំនួនទៀតដឹកយកទៅទុកនៅ ឃ្លាំងនៅក្រុងប៉ៃលិននិងខ្លះបន្តទៅឯខេត្តបាត់ដំបង។ទោះជាយ៉ាងណាគេ មិនដែលឃើញ មានការបង្ក្រាបពីគយប្រចាំច្រកឬគយ ចល័តនោះឡើយ ។ ប្រភពបានបន្ថែមទៀតថា ទំនិញដែលឈ្មួញនាំចូលនោះមានគ្រប់ប្រភេទដូចជាគ្រឿងឧបភោគបរិភោគរួម ទាំងទំនិញផ្សេងៗជាច្រើនមុខទៀតដែលទំនិញទាំងនោះមិនមាន ការត្រួតពិនិត្យពីមន្ត្រីជំនាញដូចជាកាំងកុងត្រូលពេទ្យសត្វដែល បញ្ហានេះក្រៅពីបាត់ចំណូលពន្ធចូលរដ្ឋផលប៉ះពាល់វាធ្វើឲ្យ ពលរដ្ឋត្រូវប្រឈមនិងបញ្ហាសុខភាពដោយសាការប្រើប្រាសទំនិញគ្មាន ការត្រួតពិនិត្យបែបនេះ។ ភាពសុខសាន្តនៃអំពើគេចពន្ធនេះត្រូវបានគេដាក់កាសង្ស័យថា ឈ្មួញនិងសមត្ថកិច្ចជំនាញគ្រប់ស្ថាប័នត្រូវរ៉ូវគ្នា ពិសេសគយច្រកព្រំតែម្តង។ជាក់ស្តែងគេឃើញមន្ត្រីគយនៅនោះ បានពង្រាយកូនចៅឲ្យរកចំណូលក្រោមតុ ក្រោមរូបភាពបង់ពន្ធ ខ្លះបង់គ្រប់ ខ្លះបង់មិនគ្រប់ បើមិនបានបង់សោះគឺដេញចាប់ផ្អើលដូចបង្ក្រាបករណីប្លន់អីចឹងដើម្បី បង្ហាញថ្នាក់លើថាសមត្តកិច្ចគយសកម្មណាស់។តែតាមពិត គយនិងគយ ចល័ត ប្រចាំ ផ្លូវជាតិនានាបិទបាំង បរិមាណ និងសម្រួលការ ក្លែងប្រភេទទំនិញ គ្រប់ រូបភាព ដើម្បី ទាញយក ផលប្រយោជន៍ ពី ក្រុម ឈ្មួញ បញ្ចូល ហោប៉ៅ រៀងៗ ខ្លួនៗ ហើយ លាក់បាំងពីថ្នាកលើ ធ្វើដូចជាគ្មានសោះសកម្មភាព រត់ពន្ធ ទំនិញ ខុសច្បាប់ទាំងនោះ ។មិនដឹងថាតើលោក ម៉ៅ សំអឿន ប្រធានការិយាល័យគយច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិនដឹងរឿងហ្នឹងដែរឬអត់នោះទេចំសេចក្តីរាយការណ៍ចោទប្រកាន់ ខាងលើនេះ ព្រោះទូរសព្ទ័ទាក់ទងមិនបាន។តែយ៉ាណាថ្មីៗនេះលោកគុណញឹមមេគយ ស្រុកខ្មែរបានប្រកាសអាសន្នហើយអំពីការធ្លាក់ចុះចំណូឡពន្ធគយ។
យោងតាមលិខិតផ្ញើទៅកាន់ប្រធាននាយករដ្ឋាន ប្រធានសាខា និងការិយាល័យគយ និងរដ្ឋាករនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក គុណ ញឹម បានបញ្ជាក់ថា រយៈពេល១៨ថ្ងៃខែកក្កដា ឆ្នាំ២០១៦នេះ ការប្រមូលពន្ធ និងអាករ បានត្រឹមតែ ៣៣០ប៊ីលានរៀលប៉ុណ្ណោះ គឺទាបជាងខែមិថុនា ប្រមាណ ១២.២ប៊ីលានរៀល។
លោក គុណ ញឹម បានគូសបញ្ជាក់ទៀតថា ការប្រមូលពន្ធអាករក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គឺរឹតតែទាបថែមទៀត គឺបានក្នុងចន្លោះ ២០ប៊ីលានរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ។
បើតាមលោកអគ្គនាយកគយ ការប្រមូលបានចំណូលពន្ធទាបនេះ គឺជាការបារម្ភមួយក្នុងការអនុវត្តផែនការចំណូលឲ្យបានលទ្ធផលល្អតាម ការកំណត់របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
ដើម្បីជំរុញការប្រមូលពន្ធឲ្យសម្រេចតាមផែនការ លោកអគ្គនាយកគយ គុណ ញឹម បានជំរុញឲ្យប្រធាននាយកដ្ឋាន ប្រធានសាខា និងការិយាល័យគយ និងរដ្ឋាករ ត្រូវអនុវត្តតាមគោលការណ៍មួយចំនួនដូចខាងក្រោម៖
១. ត្រូវណែនាំដល់ម្ចាស់ទំនិញ ឬតំណាងឲ្យប្រកាសបានត្រឹមត្រូវតាមបរិមាណ និង យថាប្រភេទទំនិញ
២. ត្រូវណែនាំមន្ត្រី និងភ្នាក់ងារគយរដ្ឋាករឲ្យពង្រឹងការត្រួតពិនិត្យឯកសារ និងទំនិញ ដើម្បីគណនាពន្ធ និងអាករឲ្យបានត្រឹមត្រូវ
៣. នាយករដ្ឋានបង្ការ និងបង្ក្រាបបទល្មើស និងសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ត្រូវសកម្មក្នុងការទប់ស្កាត់ និង បង្ក្រាបអំពើរត់គេចពន្ធ ជាពិសេសលើក្រុមទំនិញ ដែលជាមុខសញ្ញាគេចវេះពន្ធ
៤. ក្រុមពង្រឹងអនុលោមភាពត្រូវឃ្លាំមើល និងចាត់វិធានការក្រោយទទួលបានព័ត៌មានច្បាស់លាស់ពីបណ្តាញ៕