ខេត្តសៀមរាប៖ រថយន្តធំៗ ដឹកឈើ ចេញពី ខេត្តព្រះវិហារ ចូលមក ខេត្តសៀមរាប ដើម្បីចែកចាយ លក់ឲ្យ ដេប៉ូនានា ត្រូវបាន ប្រភព បានអះអាងថា ជារបស់ឈ្មួញឈើ ម្នាក់ឈ្មោះវីរះ ។
ការដឹក ជញ្ជូនឈើ របស់ឈ្មោះវីរះ បាននាំឲ្យ មានការ កាប់បំផ្លាញ ព្រៃឈើ កាន់តែ រីករាលដាល ធំឡើងៗ នៅស្រុក មួយចំនួន របស់ខេត្ត ព្រះវិហារ ជាពិសេស គឺការកាប់ បំផ្លាញ នៅស្រុកជាំក្សាន្ត តែម្ដង ។
កន្លងទៅ ឈ្មោះវីរះ បានដឹកជញ្ជូនឈើ ចេញពី ខេត្តព្រះវិហារ ចូលមក ខេត្តសៀមរាប រត់ការ បង់លុយ ឲ្យសមត្ថកិច្ច ពាក់ព័ន្ធ តាមរបៀបពុក រលួយ?។
បើតាម ប្រភព បានឲ្យដឹងថា នៅថ្ងៃទី ២៥ខាងមុខនេះ ឈ្មួញឈើ វីរះ នឹងធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចូលមក ខេត្តសៀមរាប ជាបន្តទៀត តែត្រង់ថា ឈើនោះ ជាឈើ មានច្បាប់ ឬមិនមាន មិនទាន់ដឹង នៅឡើយទេ ប៉ុន្តែគេបាន អះអាងថា ឈើដែល វីរះ ដឹកជាឈើ អាដោយ ម៉ាស៊ីនងោង។
ពាក់ព័ន្ធ ករណីនេះ មន្ត្រីសមត្ថកិច្ច មួយរូប បានថ្លែងប្រាប់ថា បើសិន ជាមាន ករណី រថយន្តដឹកឈើ ចូលមក ខេត្តសៀមរាប លោកនិងធ្វើការ ត្រួតពិនិត្យ និងអាច ឈានដល់ ការបង្ក្រាប៕