ស្ទឹងត្រែង៖អ្នកកាសែតម្នាក់និងមនុស្សពីរនាក់ទៀតត្រូវបាន កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនជាបន្តបន្ទាប់និងបាន បញ្ជូនសំណុំរឿងទៅតុលាការនៅថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៦នេះ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យទាំងបីនាក់មានម្នាក់ឈ្មោះដុង វិនៅ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសិប្បកម្មកែច្នៃឈើនិងអ្នកកាសែតអង្គភាពអង្គរកម្ពុជា រស់នៅ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ មន្ត្រីជំនាញអាវុធហត្ថឃាត់ខ្លួនឈ្មោះដុងវិនៅជួញដូរគ្រឿងញៀ នត្រង់ចំណុចភូមិឆ្វាំងឃុំសំអាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICEទឹកកកពណ៌សថ្លាចំនួន២កញ្ចប់និងទូរស័ព្ទដៃ១គ្រឿងកាលពីថ្ងៃទី ២៣ខែកក្តដាឆ្នាំ២០១១៦។
ប្រភពព័ត៌មានបានឲ្យដឹងថាដោយមាន ការអនុញ្ញាតពីលោកព្រះរាជអាជ្ញានៅថ្ងៃទី២៤ខែកក្តដាកម្លាំង កងរាជអាវុធហត្ថក៏បានចុះឆែករកឃើញថ្នាំញៀន២កញ្ចប់បន្ថែមទៀត នៅក្នុងផ្ទះអ្នកកាសែតរូបនោះ។ជាមួយនោះសមត្ថកិច្ចដកហូតយករថយន្តកា មេរីមួយគ្រឿងនិងសរុបថ្នាំញៀនដកហូតបានចំនួន៤កញ្ចប់,ទូរស័ព្ទដៃ មួយគ្រឿងនិងរថយន្តមួយគ្រឿង។
នៅថ្ងៃបន្ទាប់ទី២៤កក្កដា កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានជនសង្ស័យពីរនាក់ទៀតឈ្មោះសន សីហាភេទប្រុសអាយុ២៦ឆ្នាំមុខរបរកម្មករ មានស្រុកកំណើតនៅភូមិសុង ឃុំសុង ស្រុកសំឡូត ខេត្តបាត់ដំបងនិងម្នាក់ទៀតឈ្មោះប៊ុត រស្មី ភេទប្រុសអាយុ១៧ឆ្នាំជាកសិកររស់នៅភ្នំក្រហមភូមិឃុំអូរប្ញ ស្សីកណ្តាលស្រុកសៀមបូកខេត្តស្ទឹងត្រែង។
ប្រភពដដែលបាន បន្តថាការចុះឃាត់ខ្លួននោះធ្វើឡើងនៅភូមិវាលដេញឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។ហើយដកហូតបានថ្នាំញៀនចំនួន២កញ្ចប់បន្ថែមទៀត ,ម៉ូតូ១គ្រឿង,ទូរស័ព្ទដៃ៣គ្រឿង។ជនសង្ស័យទាំងបីនាក់រួមទាំង ភស្តុតាងខាងលើសរុបថ្នាំញៀន៦កញ្ចប់មន្ត្រីជំនាញកងរាជអាវុធហត្ថនៅ ព្រឹកថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៦បានកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបន្តតាមនីតិវិធីច្បាប់៕