សម្តេច ស ខេង បង្គាប់ឱ្យបិទច្រករបៀងនៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ទំនិញគេចពន្ធ និងពលករធ្វើការខុសច្បាប់

26-July-2016 | ដោយ មែន កំសត់

បន្ទាយមានជ័យ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្គាប់ឱ្យអាជ្ញាធរអាជ្ញាធរ បិទច្រករបៀងនានា នៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការនាំចូលទំនិញគេចពន្ធ និងទប់ស្កាត់ការនាំពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ ខណៈសម្តេចទៅចូលរួមនៅក្នុងកិច្ចប្រជុំដកបទពិសោធន៍ ការងារគ្រប់គ្រងលំហូរ មិនប្រក្រតីនៃពលករឆ្លងកាត់ព្រំដែន នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦នេះ៕

ចំនួនអ្នកទស្សនា

    20584377

  • ថ្ងៃនេះ8391
  • ម្សិលមិញ6261
  • សប្តាហ៍នេះ26771
  • ខែនេះ141921
  • ឆ្នាំនេះ141921
  • សរុប20584377