មណ្ឌលគិរី៖ប្រជាពលរដ្ឋខ្មែរអ៊ីស្លាមប្រមាណជាង២០០គ្រួសារដែល ត្រូវអាជ្ញាធរខេត្តមណ្ឌលគិរីបណ្តេញចេញពីលំនៅស្ថានដោយចោទថារស់នៅ លើដីរដ្ឋខុសច្បាប់កាលពី២ឆ្នាំមុននោះ បានចេញមុខសាជាថ្មីប្តឹងមនុស្សមួយចំនួនពីបទឆបោកប្រាក់រាប់លាន រៀលទៅស្នងការខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៦។
តំណាងប្រជាពលរដ្ឋខ្មែរអ៊ីស្លាមជាង២០០គ្រួសារលោក ទី វ៉ាន់ណូ អាយុ៥៨ឆ្នាំរស់នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែងបានប្រាប់រស្មីកម្ពុជា នៅថ្ងៃទី២៥កក្កដានេះថា មានប្រជាពលរដ្ឋខ្មែរ អ៊ីស្លាមប្រមាណជាង២០០គ្រួសារ មកពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តកំពង់ឆ្នាំងខេត្តមណ្ឌលគិរីខេត្ត ស្ទឹងត្រែងនិងភ្នំពេញ។
ពលរដ្ឋទាំងនោះកាលពី២ឆ្នាំមុនបាន បង់លុយឱ្យទៅមេខ្យល់ឈ្មោះកែវវុទ្ធីនិងឈ្មោះអេលស្លេះ,ឈ្មោះសេង តូច,ឈ្មោះភៀង សារី,ឈ្មោះក្រេមស្លេះ,ឈ្មោះរីនិង,ឈ្មោះដាក្នុងមួយគ្រួសារ ជាច្រើនរយដុល្លារជាថ្នូរនឹងបានទៅរស់នៅតំបន់ព្រៃភ្នំខៀវភូមិរ វ៉ាក់ ឃុំរយ៉ ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរីដោយស្របច្បាប់។ ប៉ុន្តែក្រោយមកត្រូវអាជ្ញាធរបណ្តេញចេញនិងរុះរើផ្ទះសម្បែង ដោយចោទថា រស់នៅលើដីរដ្ឋខុសច្បាប់ទៅវិញ។
ទាក់ទិនការបណ្តេញចេញខាងលើ នេះត្រូវបានប្រជាពលរដ្ឋប្រាប់ថាឈ្មោះកែវ វុទ្ធីនិងអ្នកពាក់ព័ន្ធ ចំនួន៦នាក់បានប្រមូលលុយពីប្រជាពលរដ្ឋទៅរត់ការដើម្បីបានច្បាប់ រស់នៅតែមិនបានលទ្ធផលអ្វីទាំងអស់។បន្ថែមពីនេះទៀតក្រោយមកឈ្មោះ កែវ វុទ្ធីនិងមនុស្សមួយចំនួនបានទៅដើរប្រមូលលុយពីពលរដ្ឋ ម្តងទៀតដើម្បីរត់ការទៅអាជ្ញាធរមូលដ្ឋាននិងថ្នាក់លើ។ផ្ទុយពីនេះ ឈ្មោះកែវវុទ្ធីក្រោយពីប្រមូលលុយប្រជាពលរដ្ឋខ្មែរអ៊ីស្លាមបាន ច្រើនហើយបានប្រាក់រាប់លានរៀលបែរជារត់ការទៅកន្លែងផ្សេងប៉ះពាល់ លើដីក្រុមហ៊ុនលោកឧកញ៉ាអាន ម៉ារឌីនៅខេត្តស្ទឹងត្រែង ត្រូវ ចាប់ខ្លួនដាក់គុកចំនួន៣ខែ។ ក្រោយមកតុលាការខេត្តស្ទឹងត្រែងក៏ដោះលែងមកវិញ ហើយធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋសាជាថ្មី។
លោកសូ សុវណ្ណស្នងការរងខេត្តមណ្ឌលគិរីបានឱ្យដឹងថាក្រោយពីទទួលបានពាក្យបណ្តឹង ពលរដ្ឋក្នុងនាមជាសមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់។ ប៉ុន្តែលោកមិនទាន់ប្រាប់ពីវិធីសាស្ត្រនឹងបង្ហាញអត្តសញាណនរណា ម្នាក់បានទេ។
លោកមើល សឿន អភិបាលស្រុកកោះញ៉ែក បានញ្ជាក់ប្រាប់រស្មីកម្ពុជានៅថ្ងៃទី២៥កក្កដាថាទាក់ទិននឹង សកម្មភាពកាប់ទន្ទ្រានព្រៃយកដីត្រង់ចំណុចភូមិសាស្ត្រព្រៃភ្នំខៀវ ភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញ៉ែកនោះគឺជាតំបន់ហាមឃាត់របស់រាជរដ្ឋាភិបាលមិនអនុញ្ញាត ឱ្យជនណា ទៅកាប់បំផ្លាញឬក៏សាងសង់ផ្ទះរស់នៅទីនោះបានទេ។សូម្បីតែក្រុមហ៊ុន ក៏ប្រមុខរាជរដ្ឋាភិបាលមិនបានអនុញ្ញាតឱ្យដែរ។ដោយសារថាព្រៃនោះ គឺជាព្រៃរបស់រដ្ឋលាតសន្ធឹងធំជាប់ខេត្តក្រចេះខេត្តស្ទឹងត្រែងនិង ខេត្តមណ្ឌលគិរី។
លោកអភិបាលស្រុកកោះញ៉ែកបានបញ្ជាក់ថា ឈ្មោះ កែវ វុទ្ធីគាត់គឺជាអ្នកដើរឃោសនាញុះញ៉ង់ ប្រជាពលរដ្ឋឱ្យទៅកាប់ទន្ទ្រានព្រៃទាំងខុសច្បាប់នៅតំបន់ហាមឃាត់។ ជំនាញពាក់ព័ន្ធកំពុងតែស្វែងរកបុគ្គលនោះមកសាកសួរចំពោះ ការចោទប្រកាន់ពីប្រជាពលរដ្ឋ។
លោកបានបន្ថែមថាអាជ្ញាធរនិង ជំនាញពាក់ព័ន្ធក្នុងរយៈពេលមួយឆ្នាំមកនេះបានចុះទៅធ្វើកិច្ចសន្យា អប់រំចំនួន៥លើករួចមកហើយ ប៉ុន្តែសកម្មភាពកាប់ទន្ទ្រានយកដីនៅតំបន់ព្រៃភ្នំខៀវនៅតែបន្ត កើតមាន។ នេះគឺជាសកម្មភាពមានអ្នកបោកប្រាស់ភូតកុហកហើយបំផុសឱ្យប្រជាពលរដ្ឋ ចូលកាប់ព្រៃដើម្បីសង់លំនៅដ្ឋាន។រីឯមេខ្យល់គឺជាអ្នកនៅពីក្រោយ ខ្នង។
លោកឈួន សិរីវឌ្ឍន៍ នាយផ្នែករដ្ឋបាលព្រៃឈើស្រុក កោះញ៉ែកបានប្រាប់អ្នកសារព័ត៌មានថាលោកបានទទួលព័ត៌មាននេះដែរហើយ លោកក៏បានដឹកនាំកម្លាំងចុះទៅរកចាប់ខ្លួនបុគ្គលឈ្មោះកែវ វុទ្ធី ពីរលើករួចមកហើយតែត្រូវរត់គេចខ្លួន។ឈ្មោះកែវ វុទ្ធីដែលរង ការចោទប្រកាន់ថាលោកគឺជាមេខ្យល់អ្នកនៅពីក្រោយខ្នងចំពោះសកម្មភាព កាប់ទន្ទ្រានដីព្រៃរដ្ឋរាប់ពាន់ហិកតានោះរស្មីកម្ពុជាមិនអាចសុំ ការបំភ្លឺបានទេនៅល្ងាចថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៦។ដោយឡែកលោកសុក រដ្ឋាអ្នកសម្របសម្រួលសមាគមអាដហុកខេត្តមណ្ឌលគិរីយល់ឃើញថាបើសិនជា មានការកាប់បំផ្លាញព្រៃឈើឈូសឆាយដីព្រៃហ៊ុំព័ទ្ធយកដោយខុសច្បាប់ដូច អ្វីដែលពលរដ្ឋបានដាក់ពាក្សបណ្តឹងមកកាន់សមត្ថកិច្ចវាគឺជាបទល្មើ សថ្នាក់ទី១ស្តីពីច្បាប់ព្រៃឈើ៕