រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបាននារីម៉ាស្យាវាយនឹងដុំឥដ្ឋបែកក្បាល ដោយសារតែខឹងហៅនាងទៅឲ្យមេក្រេបទឹកឃ្មុំ តែបែរជាប្រែក្រឡាស់ថាមិនក្រេបទឹកឃ្មុំវិញ ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នារីដែលប្រើហិង្សានោះឈ្មោះ ប៊ិន ហ្វុង អាយុ២៧ឆ្នាំ ជានារីម៉ាស្សាកោសជប់ ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ចំណែកបុរសរង១ដុំឥដ្ឋមានឈ្មោះ វណ្ណ ម៉ុក អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកើតហេតុខាងលើ ។
តាមសម្តីនារីម៉ាស្សានោះបានឲ្យដឹងថា មុនពេលកើតនាងកំពុងតែធ្វើការនៅកន្លែងម៉ាស្យា បុរសខាងលើបានចូលទៅក្នុងហាងម៉ាស្សាកោសជប់ បានជួបនឹងម្ចាស់សួររកនារីម្នាក់នាំទៅឲ្យមេជាង ដើម្បីក្រេបទឹកឃ្មុំ ដោយចរចាត្រូវថ្លៃគ្នាចំនួន៦ម៉ឺនរៀល ហើយក៏នាំនាងទៅផ្ទះខាងលើជាន់ទី២ ។
នារីម៉ាស្សារូបនោះបានឲ្យដឹងទៀតថា នៅពេលនាំនាងដល់ផ្ទះមេជាង ក៏បានឲ្យនាងឡើងទៅលើ ចៃដន្យ ពេលទៅដល់ឃើញមេជាងនៅជាមួយប្រពន្ធក្នុងបន្ទប់ និងបាននិយាយបដិសេធវិញថា មិនបានឲ្យហៅស្រីទេ ព្រោះក្លាចប្រពន្ធបោចសក់ ជាហេតុធ្វើឲ្យនាងរត់ចុះមកវិញរករឿង ព្រោះធ្វើបែបនេះនាងបានប្រាក់ណាឲ្យថៅកែ ហើយក៏មានទំនាស់ជាមួយបុរសជាកម្មករដែលស្ថិតនៅក្នុងស្ថានភាព ស្រវឹង ពេលនោះបុរសកម្មករសំណង់នោះប្រុងទះកំភ្លៀង តែត្រូវស្ត្រីម៉ាស្យាទាញដុំឥដ្ឋវាយបែកក្បាលតែម្តង ។
បន្ទាប់ពីផ្ទុះហិង្សា សមត្ថកិច្ចក៏បានចុះទៅហៅអ្នកទាំង២នាក់មកសាកសួរ និងធ្វើការសម្របសម្រួលគ្នា ដោយពុំប្តឹងផ្តល់គ្នាឡើយ ហើយសមត្ថកិច្ចក៏បានឲ្យត្រឡប់ទៅវិញរៀងៗខ្លួន ៕