សៀមរាប៖ក្មេងប្រុសម្នាក់បានដើរតេះតាស់ធ្លាក់ទឹកស្រះមុខផ្ទះលង់ ស្លាប់ខណៈម្ដាយកំពុងជាប់រវល់ដាំបាយទុកឲ្យកូនដើរលេងម្នាក់ឯង បន្ទាប់មកបានបាត់កូនក៍ដើររកឃើញកូននៅក្នុងទឹកស្រះបានដាច់ខ្យល់ ស្លាប់បាត់ទៅហើយ។គ្រោះអកុសលនេះបានកើតឡើងនៅក្នុងភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាបកាលពីរសៀលថ្ងៃទី២៦ខែកក្ដដាឆ្នាំ២០១៦។
មន្ត្រីនគរបាលស្រុកជីក្រែងបានឲ្យដឹងថាក្មេងរងគ្រោះមានឈ្មោះ ហោះ លីហួ ភេទប្រុស អាយុ១ឆ្នាំ ៨ខែ ដែលមានឪពុកឈ្មោះ រ៉េត ហោះ អាយុ៣០ឆ្នាំចេញទៅប្រកបមុខរបរនៅខាងក្រៅនិងម្ដាយឈ្មោះអ៊ុំម៉ៅអាយុ ៣៣ឆ្នាំជាស្ត្រីមេផ្ទះ។មន្ត្រីដដែលបានបន្តថាក្រោយពីទទួល ព័ត៌មានកទាក់ទិនរណីខាងលើនេះកម្លាំងសុមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុដើម្បីពិនិត្យសពឃើញថាក្មេងរងគ្រោះពិតជាបានស្លាប់ ដោយសារលង់ទឹកពិតមែនពីព្រោះនៅលើរូបរាងកាយក្មេងពុំមានស្លាកស្នាម អ្វីដែលគួឲ្យកត់សំគាល់ទេ។បច្ចុប្បន្នសពត្រូវបានប្រគល់ជូន ក្រុមគ្រួសាររៀបចំតាមប្រពៃណីសាសនា៕