ភ្នំពេញ៖ សពបុរសម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្នុងដីឡូ មួយកន្លែងស្ថិតនៅម្តុំខាងក្រោយប៉ុស្តិ៍នគរបាលជ្រោយចង្វា ដោយមិនដឹងពីមូលហេតុ។ករណីបង្កការភ្ញាក់ផ្អើលនេះបានកើតឡើង នៅត្រង់ចំណុចដីឡូត៍មួយកន្លែងស្ថិតក្នុងក្រុម១ភូមិ៣សង្កាត់ ជ្រោយចង្វារខណ្ឌជ្រោយចង្វារកាលពីវេលាម៉ោងជិត១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ។
ប្រភពពត៌មានពីប្រជាពលរដ្ឋនៅនិង កន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះនៅក្នុងករណីខាងលើនេះមានឈ្មោះវ៉ាន់ ទី ហៅធា អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានប្រពន្ធឈ្មោះ សេន រ៉ហ៊ីម៉ាស់ អាយុ២៤ មុខរបរលក់ប្រហិត។ អ្នកទាំងពីរស្នាក់នៅផ្ទះលេខ២៤ ក្រុម២ ភូមិ៣ សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វា មានស្រុកកំណើតនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយស្រុកមុខកំពូលខេត្តកណ្តាល។
បើយោងតាម ការបំភ្លឺពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុកាលពី ព្រឹកថ្ងៃទី២៥ខែកក្កដាម្សិលមិញប្តីរបស់គាត់បានចេញពីផ្ទះបាត់ មិនដឹងទៅណា។លុះព្រឹកឡើងថ្ងៃទី២៦នេះស្រាប់តែមានបុរសម្នាក់មក ប្រាប់ថាប្តីរបស់គាត់បានស្លាប់ហើយនៅក្នុងដីឡូត៍មួយកន្លែង។
ក្រោយពេលកើតហេតុក្រុមគ្រួសារជនរងគ្រោះបានទៅពិនិត្យនៅកន្លែងកើតហេតុ ហើយសុំសមត្ថកិច្ចនគរបាលមូលដ្ឋានយកសពមកធ្វើបុណ្យដោយមិនបានឲ្យ សមត្ថកិច្ចធ្វើកោស្យវិច័យនោះទេតែសមត្ថកិច្ចបានប្រាប់ទៅ ក្រុមគ្រួសារវិញថាសមត្ថកិច្ចជំនាញត្រូវតែធ្វើកោសល្យវិច័យលើសព ដើម្បីបញ្ជាក់ឲ្យដឹងថា ការស្លាប់របស់ជនរងគ្រោះដោយសារការធ្វើអត្តឃាតខ្លួនឯងឬក៍ជាករណី ឃាតកម្ម៕