ភ្នំពេញ៖ ស្ដ្រីនារីកម្មការិនីរោងចក្រម្នាក់បានពឹងឲ្យអ្នកស្គាល់គ្នាជួយ ឌុបម៉ូតូដើររកប្អូនតែរកមិនទាន់ឃើញផងត្រូវគេស៊ីដាច់ម៉ូតូរបស់ ខ្លូនបាត់។ហេតុការណ៍បានកើតឡើងនៅម្តុំរោងចក្រ៦ជាន់ ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នេះ។
មន្ដ្រីនគរបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ធឿន ស្រីមុំ អាយុ២៣ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅភូមីជ្រៃកោង សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យដែលមានស្រុកកំណើតនៅខេត្តព្រៃវែង។ ម៉ូតូដែលជនសង្ស័យយកទៅបាត់នោះម៉ាកហុងដាសេ១២៥ស្លាកលេខភ្នំពេញ 1CE-6074។ ចំណែកជនសង្ស័យ ដែលស៊ីដាច់ម៉ូតូនោះ ត្រូវបានស្គាល់ថាឈ្មោះ ថៃ អាយុ១៨ឆ្នាំស្នាក់នៅផ្ទះជួលក្បែរបន្ទប់គ្នា។
បើតាម ការរៀបរាប់របស់នារីរងគ្រោះបានឲ្យដឹងថារូបខ្លួនបានបាត់ប្អូនប្រុស ម្នាក់២ថ្ងៃមកហើយ។លុះមកដល់ថ្ងៃកើតហេតុខ្លួនក៏បានពឹងជនសង្ស័យ ខាងលើ ជូនទៅរកប្អូននៅម្តុំរោងចក្រ៦ជាន់មកដល់ខ្លួនចុះពីលើម៉ូតូ ស្រាប់តែពេលនោះជនសង្ស័យក៏ជិះម៉ូតូទៅបាត់តែម្តង។ ក្រោយពេលមានហេតុការណ៍នារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលចោមចៅដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកជនសង្ស័យខាងលើ មកផ្តោន្ទាទោសតាមច្បាប់៕